ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ អនុញ្ញាតឱ្យប្រតិភូសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ចូលជួបសម្ដែងការគួរសម និងទទួលថវិការបស់ សម្ដេចក្រឡាហោម ស ខេង

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ចូលជួបសម្ដែងការគួរសម និងទទួលថវិការបស់សម្ដេចក្រឡាហោម ដែលដឹកនាំដោយ ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ។

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ មានប្រសាសន៍ថា តាំងនាម សម្ដេចក្រឡាហោម ស ខេង ខ្ញុំសូមចូលរួមអបអរសាទរជាមួយជនរួមជាតិទាំងអស់ ចំពោះកីឡាការិនីកម្ពុជា បានដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាពិភពលោក The World Games ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។

ឯកឧត្តម សន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី រួមទាំងប្រតិភូទាំងអស់ផងដែរ។ ឯកឧត្តមសន្តិបណ្ឌិត បន្ថែមថា ដើម្បីចូលរួមអបអរសាទរ និងរួមចំណែកលើកទឹកចិត្តដល់ កីឡាករ កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា សម្ដេចក្រឡាហោម បាន ឧបត្ថម្ភថវិកាចំនួន ២០,០០០ដុល្លារ តាមរយៈប្រធានប្រតិភូសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រាប់ចាត់ចែងប្រគល់ជូនបងប្អូន។

ឯកឧត្តម សុខ សប្បាយណា បានថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន កិត្តិយស សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលបានឧបត្ថម្ភគាំទ្រថវិកាចំនួន ២០,០០០ដុល្លារ សម្រាប់លើកទឹកចិត្តដល់ប្រតិភូ និងកីឡាការិនី នៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលបានទទួលមេដាយមាស ២គ្រឿងក្នុងការប្រកួត The World Games ឆ្នាំ២០២២។

ឯកឧត្តមបានបន្ដថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សូមដឹងគុណចំពោះ សម្ដេចក្រឡាហោម ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងផ្ដល់ការគាំទ្រព្រមទាំងលើកទឹកចិត្តដល់ប្រតិភូ និងកីឡាករ កីឡាការិនី ក្នុងការចូលរួមប្រកួតលើឆាកអន្ដរជាតិនានា ។

សូមជម្រាបជូនដែរថា សម្រាប់ប្រភេទកីឡាប៊ូល និងប៉េតង់ កម្ពុជាបានដណ្តើមយកមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក World Games ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក ដោយវីរកីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាសាវាយយកពិន្ទុ និងការឈ្នះមេដាយមាសលើវិញ្ញាសារ ២នាក់ ទល់ ២នាក់ ដោយវីរកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner