អប្សរាព្រឹកនេះ ២០ កក្កដា ២០២២

មាតិការព្រឹក

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

SB1 – គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់បួនដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្សសិក្សា៕…ឃ្លីប…

N06 – សម្តេចភក្តី សាយ ឈុំ  អញ្ជើញចូលរួមបុណ្យសព លោកជំទាវ អ៊ូ វាសនា ភរិយាឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ៕…ឃ្លីប…

V2  ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប  អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក ជំទាវ អ៊ូ វាសនា ភរិយាឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍

L2       នៅឆមាសទី១ឆ្នាំនេះ ពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ១៩៧០លានដុល្លារ កើនឡើង ៣០% ៕…អានផ្ទាល់…

C3 – ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ឆ្នាំទី១ តម្លៃជិះលើផ្លូវល្បឿនលឿនមួយជើង ឡានទេសចរណ៍ ១២ដុល្លារ និងឡានធំដឹកទំនិញ ៦០ដុល្លារ៕…អានផ្ទាល់ (ដោយ៖សេឌី)

C6 – រដ្ឋមន្រ្តីក្រសួងកសិកម្មអរគុណក្រសួងកសិកម្មជប៉ុន ដែលបានអនុញ្ញាតឲ្យផលិតផលគ្រាប់ស្វាយចន្ទីនាំចូលទីផ្សារជប៉ុន៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…

SB2 – ពិធីផ្សព្វផ្សាយលើកទី៥ ក្នុងយុទ្ធនាការ ៩០ថ្ងៃ ស្ដីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ៕…ឃ្លីប

N  ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា តទៅកម្មករ និយោជិត និងនិយោជក នឹង ចាប់ផ្តើមបង់ប្រាក់សោធន៕ ៕…ឃ្លីប…

C5  នៅពេលខាងមុខ សុនខ របស់អង្គភាព CMAC មិនត្រឹមតែធ្វើសកម្មភាព ហិតរកមីន ប៉ុណ្ណោះទេ តែនឹងជា សុនខ ថ្នាក់ជាតិ ដែលមានតួនាទី ពង្រឹងសន្តិសុខ ប្រឆាំងភេវកម្ម និងគ្រឿងញៀនផងដែរ  ៕…អានផ្ទាល់ (ដោយ៖សុខ គឹមសៀន)

វគ្គទី២

C4  ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤០វត្តនៅទូទាំងខេត្តព្រះសីហនុ ៕…អានផ្ទាល់ (ដោយ៖សាវ៉ុន)

SB3 – អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្តីជំនាញ ក្នុងការចុះពិនិត្យមើលប្រឡាយ ដើម្បីរិះរកវិធានការរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង ៕…ឃ្លីប…

C2  អភិបាលរងខេត្តសៀមរាប គូសបញ្ជាក់ថា ក្នុងមួយៗឆ្នាំនៅលើពិភពលោក មានអ្នកស្លាប់ដោយសាថ្នាំជក់ប្រមាណ ១៥ពាន់នាក់ ៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)

N07  -គ្រឿងញៀនជិត១០០គីឡូ ត្រូវដុតបំផ្លាញចោលនៅក្នុងខេត្តតាកែវ ៕…ឃ្លីប…

BH1   ទីលានចាក់សំរាម ដែលមានលក្ខណៈស្តង់ដារ បន្ទាប់ពីកសាងរួចរាល់ ត្រូវបានប្រគល់ ឱ្យរដ្ឋ បាលខេត្តកំពតទទួលគ្រប់គ្រង់ ប្រើប្រាស់នៅចុងខែសីហានេះ ៕ …អានផ្ទាល់…

វគ្គទី៣

C1  ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញជួប សំណេះសំណាលជាមួយមន្ត្រីគណបក្ស នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…

BH2   រុក្ខទិវា ៩ កក្កដា និងទិវាមច្ឆាជាតិ ១ កក្កដា ឆ្នាំ២០២២ មន្ទីរកសិកម្ម ខេត្តរតនគិរី នាំយកកូនឈើចម្រុះ ១៦០០ ដើម និងកូនត្រី ២៥០០០ក្បាល ដាំនិងប្រលែង ក្នុងភូមិសាស្រ្តស្រុកកូនមុំ ៕ …អានផ្ទាល់…

B8      ផ្តល់សម្ភាសន៍ដល់សារព័ត៌មាន រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កសាងបាន ៩៥% និងដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន នៅដើមខែតុលា ខាងមុខនេះ ៕ …ឃ្លីប…

L1      ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម ថ្លែងអំណរគុណដល់ពលរដ្ឋឃុំត្រពាំងព្រះ ដែលគាំទ្រ និងបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ជូនគណបក្សប្រជាជនកម្ពុជា ៕ …ឃ្លីប…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G1 – អ៊ុយក្រែន អះអាងថា រុស្ស៉ីបន្តទម្លាក់គ្រាប់បែកលើទីក្រុងនានា នៅទូទាំងប្រទេស

G2 – ចិន ព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើប្រធានសភាតំណាងរាស្ត្រអាមេរិក បំពេញទស្សនកិច្ចនៅតៃវ៉ាន់

G3 – មន្ទីរបញ្ចកោណអាមេរិក ប្រកាសពីជោគជ័យនៃការធ្វើតេស្ត អាវុធល្បឿនលឿនជាងសំឡេង របស់ក្រុមហ៊ុន Raytheon

G4 – កូរ៉េខាងត្បូងទទួលជោគជ័យលើកដំបូង ក្នុងការធ្វើតេស្តហោះហើរ យន្តហោះចម្បាំងដែលអភិវឌ្ឍក្នុងស្រុកផ្ទាល់

G5 – ទីម័រខាងកើត សង្ឃឹមថាខ្លួននឹងអាចចូលជាសមាជិកអាស៊ានក្រោមការដឹកនាំរបស់ឥណ្ឌូនេស៊ីនៅឆ្នាំក្រោយ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner