ជំនួបពិភាក្សាការងាររវាងការិយាល័យទី៤ កងទ័ពជើងគោក និងប្រតិភូការិយាល័យទី៤ កងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ ជ វណ្ណរិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក បានជួបពិភាគ្សាការងារជាមួយ ឧត្តមសេនីយ៍ត្រី HA, HEON CHEOL) នាយរងការិយាល័យទី៤ ទទួលបន្ទុកផែនការភស្តុភារកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ ។

ក្នុងជំនួបនោះ ឧត្តមសេនីយ៍ទោ ជ វណ្ណរិទ្ធ បានសំដែងការស្វាគមន៍ចំពោះ ឧត្តមសេនីយ៍ត្រី (HA, HEON CHEOL) ដែលបានអញ្ជើញមកធ្វើទស្សនៈកិច្ច និង បំពេញការងារនៅកម្ពុជា ។ នៅក្នុងជំនួបនោះ ឧត្តមសេនីយ៍ទោ ជ វណ្ណរិទ្ធ បានលើកឡើងពីដំណើរទស្សនកិច្ច របស់ការិយាល័យទី ៤ កងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ នៅប្រទេសកូរ៉េ នាខែកញ្ញា ខាងមុខនេះតបតាមកាេអញ្ជើញរបស់ភាគីកូរ៉េ ក្នុងគោលដៅធ្វើយ៉ាងណា ឱ្យនាយទាហាន ជំនាញការិយាល័យទី ៤ កងទ័ពជើងគោកក ម្ពុជា បានទទួលនូវ ចំណេះដឹងថ្មី និង បទពិសោធន៍ការងារ ដើម្បី នាំយកនូវចំណេះដឹងមកធ្វើការ អភិវឌ្ឍអង្គភាព របស់ខ្លូនអោយទទួលបានលទ្ធផលល្អ ។

មានមតិឆ្លើយតបវិញ ឧត្តមសេនីយ៍ត្រី (HA, HEON CHEOL) បានទទួលយក នូវសំណើ របស់ ការិយាល័យទី ៤ កងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ ដើម្បីយកទៅពិក្សាជាមួយថ្នាក់លើរបស់ខ្លួន ក្នុងនោះរួមមានទាំងការស្នើសុំ ការជួយឧបត្ថម្ភ ទៅលើសំភារៈ និងរថយន្ត ជូនការិយាល័យទី៤ កងទ័ពជើងគោកផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ជ វណ្ណរិទ្ធ បានលើកឡើងពីការផ្លាស់ប្ដូរ បទពិសោធន៍គ្នាទៅវិញទៅមក តាមរយៈការចុះកម្មសិក្សារយៈពេលខ្លី និងការធ្វើផ្លាស់ប្តូរទស្សនៈកិច្ច រវាងជំនាញការិយាល័យទី ៤ កងទ័ពទាំងពីរ កម្ពុជា -កូរ៉េ តាមរយៈអនុសារណៈយោគយល់ ( MOU) ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ មានការរីកចម្រើនទៅថ្ងៃអនាគត ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី (HA, HEON CHEOL) បានថ្លែងអំណរគុណដល់ ការិយាល័យទី៤ កងទ័ពជើងគោក កម្ពុជា ដែលបានទទួលស្វាគមន៍ចំពោះ ប្រតិភូ ភស្តុភារកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ ដែលបានមកធ្វើទស្សនៈកិច្ច និង បំពេញការងារនៅកម្ពុជា ។

ជំនួបពិភាក្សាការងាររវាង ការិយាល័យទី៤ កងទ័ពជើងគោកកម្ពុជា និង ប្រតិភូភស្តុភារកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ នាពេលនោះ បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និង ស្និតស្នាល ដោយកងទ័ពទាំងពីរ បានបង្ហាញ នូវគោលបំណងរួម ក្នុងការពង្រឹងទំនាក់ទំនង មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អោបានកាន់តែរឹងមាំ និងរីកចម្រើន ៕ ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner