ថៃជាប់ចំណាត់ថ្នាក់ទី ៤១ ក្នុងចំណោម ៦៦ ជាទិសដៅល្អបំផុតរបស់ពិភពលោកសម្រាប់ការងារពីចម្ងាយ

បាងកក៖ ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី ៤១ ក្នុងចំណោមប្រទេសចំនួន ៦៦ សម្រាប់ទិសដៅល្អបំផុតរបស់ពិភពលោកសម្រាប់ការងារពីចម្ងាយ ដែលថ្លឹងថ្លែងដោយពិន្ទុទាប ក្នុងផ្នែកសុវត្ថិភាពអ៊ីនធឺណិត ( cybersecurity ) និងជំនាញភាសាអង់គ្លេស នេះបើយោងតាមរបាយការណ៍ថ្មីដែលធ្វើឡើងដោយ NordLayer ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយសុវត្ថិភាព ចូលប្រើបណ្តាញ។

ប្រទេសអាឡឺម៉ង់បានឈរនៅកំពូលតារាង តាមពីក្រោយដោយប្រទេសដាណឺម៉ាក និងសហរដ្ឋអាមេរិក។

ប្រទេស នៅ អឺរ៉ុប ក៏មានបណ្តាប្រទេស ចំណាត់ ថ្នាក់ លេខ បួន ដល់ លេខ ប្រាំបី ដែល រួម មាន អេស្ប៉ាញ លីទុយអានី ហូឡង់ ស៊ុយអែត និង អេស្តូនី។ ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៩ តាមពីក្រោយដោយប្រទេសបារាំង នេះបើតាមប្រភពដដែល។

ប្រភពបន្ថែមថា បើ និយាយ ពី អាស៊ី សិង្ហបុរី លេខ១ ហើយបន្ទាប់ពីនេះ គឺកូរ៉េខាងត្បូង (ទី១១) ជប៉ុន (ទី២០) ម៉ាឡេស៊ី (ទី៣៤) ថៃ (ទី៤១)។

លោកស្រី Juta Gurinaviciute ប្រធានផ្នែកបច្ចេកវិទ្យានៅ NordLayer បាននិយាយថា ប្រទេសថៃមានហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏អស្ចារ្យ ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតគឺមានភាពអសកម្មណាស់បើធៀបនឹងប្រទេសដទៃទៀត ដែលបណ្តាលឱ្យមានពិន្ទុសុវត្ថិភាពអ៊ីនធឺណិតទាប៕ ប្រភពពីបាងកកប៉ុស្តិ៍ , ប្រែលសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner