នាយកសាលាពលទាហានទី៥ ការហ្វឹកហ្វឺនជាការងារចាំបាច់សម្រាប់កងទ័ពដែលមិនអាចអាក់ខានបានគ្រប់កាលៈទេសៈ

(ខេត្តបាត់ដំបង)៖ នាយកសាលាពលទាហានទី៥ ការហ្វឹកហ្វឺនជាការងារចាំបាច់សម្រាប់កងទ័ពដែលមិនអាចអាក់ខានបានគ្រប់កាលៈទេសៈ ។ នេះជាប្រសាសន៍លើកឡើងរបស់ឧត្តមសេនីយត្រី សួន សុន នាយកសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក ខណៈឯកឧត្តមនាយកសាលាចុះត្រួតពិនិត្យក្នុងពិធីសាកល្បងសមត្ថភាពបាញ់គ្រាប់ពិត ប្រភេទអាវុធ AK47 របស់សិក្ខាកាមវគ្គចំនួន ៣ រួមមាន៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាស , វគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រថ្មើរជើង និងវគ្គបំប៉នជំនាញយុទ្ធវិធីថ្នាក់កងអនុសេនាតូច ដែលមានសិក្ខាកាមសរុប ចំនួន ១៩០នាក់ ។ ពិធីនេះប្រព្រឹត្តទៅនៅទីលានបាញ់គ្រាប់ពិត សាលាពលទាហានទី៥ យោធភូមិភាគទី៥ ស្ថិតក្នុងភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ត្រី សួន សុន បានគូសបញ្ជាក់ពីគោលបំណងចំពោះការធ្វើតេស្តជាក់ស្តែងបាញ់គ្រាប់ពិតលើសិក្ខាកាមនាពេលនេះ ដើម្បីវាស់ស្ទងពីសមត្ថភាពរបស់សិក្ខាកាមទាំង ៣វគ្គ ដែលបានឆ្លងកាត់ការហ្វឹកហ្វឺនរៀនសូត្រអស់រយៈពេល ជាង៨០ថ្ងៃកន្លងមកនេះថាតើសិក្ខាកាមទាំងអស់មានការយលដឹងលើជំនាញនេះបានកម្រិតណា ? និងឈានទៅបញ្ចប់វគ្គនាពេលមុខ ។

ឧត្តមសេនីយត្រី សួន សុន បានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់ ព្រមទាំងបានជំរុញបន្ថែមដល់គណៈគ្រប់គ្រងវគ្គ ត្រូវខិតខំពុះពារហ្វឹកហាត់ រិះរកគន្លឹះថ្មីៗក្នុងការងារហ្វឹកហ្វឺនដល់សិក្ខាកាមឲ្យមានសមត្ថភាពគ្រប់គ្រាន់ ទទួលលទ្ធផលល្អតាមការរំពឹងទុក និងចេះបត់បែនគ្រប់កាលៈទេសៈ ប្រយុទ្ធតាមសភាពការណ៍ជាក់ស្តែង ហើយការងារហ្វឹកហ្វឺនរបស់កងទ័ពជារឿងដែលចាំបាច់បំផុតមិនអាចអាក់ខានបានឡើយ ។

ឧត្តមសេនីយ៍ត្រី សួន សុន បានផ្តាំផ្ញើដល់សិក្ខាកាមត្រូវបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រពីគ្រូយោធាចារ្យបន្ថែមទៀត និងយកចំណេះដឹងដែលបានពីការសិក្សារៀនសូត្រនេះ ពេលបញ្ចឋ់វគ្គ ត្រូវយកចំណេះទៅផ្សព្វផ្សាយបន្តដល់មិត្តរួមអាវុធ ស្របតាមពាក្យស្លោកថា « អ្នកចេះច្រើនបង្រៀនអ្នកចេះតិច , អ្នកចេះតិចបង្រៀនអ្នកមិនទាន់ចេះ » ត្រូវយកចំណេះដឹងទៅបម្រើជាតិមាតុភូមិបានរឹងមាំ និងចូលរួមអនុវត្តន៍នូវវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣កុំ ៣ការពារ ជាប់ជាប្រចាំផងដែរ ។

សូមបញ្ជាក់ថា ការតេស្តសាកល្បងបាញ់គ្រាប់ពិតកនេះ ចែកចេញជាពីរកាយវិការ រួមមាន៖ កាយវិការដេកបាញ់ និងកាយវិការលុតជង្គង់បាញ់ ។ ក្រោយបញ្ចប់ការបាញ់ លទ្ធផលទទួលបានចំណាត់ថ្នាក់ពូកែចំនួន ៣០នាក់ ,ចំណាត់ថ្នាក់គ្រាន់បើចំនួន ៣៩នាក់ និងជសំណូមពរ ចំនួន ១២១នាក់ ៕ ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner