ប្រជាពលរដ្ឋក្រីក្រ ១០គ្រួសារនៅភូមិសំរោង និងភូមិត្រពាំងបី បានទទួលអំណោយ ឯកឧត្តមអភិបាល ខេត្ត និងលោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមអ្នកសារព័ត៌មាន បាននាំយកអំណោយជាស្បៀងអាហារ និងថវិកាមួយចំនួនរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត និងរបស់លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង
ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះ
ខាត នៅក្នុងភូមិសំរោង ៨គ្រួសារ និងភូមិត្រពាំងបី ២គ្រួសារ ស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋដែលបានទទួលអំណោយ
ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ១៩គីឡូ,ត្រីខ ១យួរ,ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ ,ម៉ាស់១ប្រអប់ និងថវិកា
៣ ម៉ឺនរៀល ។
ប្រជាពលរដ្ឋក្រីក្រខ្វះខាតខាងលើ រួមនិងលោក អ៊ួងសាមឿន អនុភូមិសំរោង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្ដមអភិបាលខេត្ត លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោក ហេង សុធារ៉ា ដែលបានផ្ដល់អំណោយខាងលើនេះជូនដល់ពួកគាត់ ដោយសូមគោរពជូនពរឯកឧត្តមលោកជំទាវ និងសប្បុរជនសូមជួបប្រទះតែនឹងសេចក្តីសុខគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមមានជ័យជំនះគ្រប់ភារកិច្ច ៕
សុខ គឹមសៀន





