តើចិនអាចប្រើកម្លាំងដាក់លើកោះតៃវ៉ាន់ទេបើសិនជាមានដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកក្នុងខែសីហាខាងមុខនេះ

ពិភពលោកកំពុងតែសម្លឹងមកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកខណៈដែលមានការចង់ដឹងថាតើតំបន់ នេះនឹងមានអ្វីកើតឡើងបើសិនជាមានដំណើររបស់ប្រធានសភាអាមេរិកលោកស្រីណានស៊ី ប៉េឡូស៊ី។

លោកស្រីណានស៊ីប៉េឡូស៊ី គ្រោងនឹងបំពេញដំណើរទស្សនកិច្ចទៅប្រទេសមួយ ចំនួនក្នុងខែសីហាជិតមកដល់នេះដែលក្នុងនោះរួមមានកោះតៃវ៉ាន់ផងដែរ។ ប្រទេសចិនបាន ព្រមាននូវផលវិបាកធ្ងន់ធ្ងរដែលនឹងកើតឡើងប្រសិនបើលោកស្រីណានស៊ីប៉េឡូស៊ីនៅតែ ចចេសធ្វើដំណើរទៅកោះតៃវ៉ាន់ដែលសាធារណរដ្ឋប្រជាមានិតចិន បានចាត់ទុកថាជាផ្នែក មួយនៃទឹកដីរបស់ខ្លួន។

លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍ជុំវិញព្រឹត្តិការណ៍អន្តរជាតិនេះ

ads banner