ប្រមុខការទូតអាមេរិក-រុស្ស៊ី នឹងធ្វើកិច្ចពិភាក្សាផ្តោតលើការដោះលែងពលរដ្ឋអាមេរិកដែលជាប់ឃុំនៅរុស្ស៊ី

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន បាននិយាយថា លោកនឹងធ្វើកិច្ចពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក សឺហ្គៃ ឡារូវ ក្នុងពេលឆាប់ៗនេះ ដើម្បីនាំយកពលរដ្ឋអាមេរិកដែលជាប់ឃុំនៅក្នុងប្រទេសរុស្ស៊ីមកប្រទេសកំណើតវិញ។

លោក ប្លីងគែន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះថា របៀបវារៈកំពូលនៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក ឡារូវ ដែលបានគ្រោងទុកនោះ គឺការដោះលែង តារាបាល់បោះឈ្មោះ ប្រ៊ីតនី គ្រីនឺ និងអតីតទាហានជើងទឹកអាមេរិកឈ្មោះ ប៉ូល វែលឡិន ។

បន្ថែមលើនេះ លោក ប្លីងគែន ក៏នឹងធ្វើកិច្ចពិភាក្សាជាមួយលោក ឡារូវ អំពីបញ្ហាទាក់ទងនឹងការបន្តការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនផងដែរ។
យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ីបានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ដោយបញ្ជាក់ថា ប្រទេសរុស្ស៊ីមិនត្រូវបានសហរដ្ឋអាមេរិកទាក់ទងជាផ្លូវការទេ។

ប៉ុន្តែប្រសិនបើប្រមុខការទូតទាំងពីរធ្វើកិច្ចពិភាក្សាគ្នាមែននោះ វានឹងក្លាយជាលើកដំបូងបំផុត ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមការលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈមក៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner