ថៃមានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន ៣៧នាក់ទៀត

បាងកក៖ នាព្រឹកថ្ងៃទី២៩ កក្កដា ២០២២នេះ ប្រទេសថៃបាន រាយការណ៍ពីមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ចំនួន៣៧នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។ក្រៅពីនេះ ក៏មាន ឆ្លងថ្មីៗ ចំនួន២៤៨០នាក់បន្ថែមទៀតដែរ។

ក្រសួងសុខាភិបាលថៃបន្តថា ក៏មានអ្នកជំងឺ ១៨៥៣នាក់ទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យផងដែរ ក្នុងពេល២៤ម៉ោងចុងក្រោយដូចគ្នានេះ។

ចាប់តាំងពីកើតមានជំងឺកូវីដ១៩នេះ តាំងពីដើមឆ្នាំ២០២០មក មានករណីឆ្លងសរុបកើនដល់ ៤,៥៨៦,៥៥០នាក់ហើយ ស្លាប់វិញ កើនដល់ ៣១៣២៧នាក់៕
ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner