ឈុតឆាកខ្លះៗ នៃល្ខោនយីកេរឿង “ទំនួញសត្វក្រៀល” ។
យីកេរឿង “ទំនួញសត្វក្រៀល” បានចងក្រងនិងផលិតឡើងដោយ សាស្រ្តាចារ្យ សាលាមធ្យមសិក្សាវិចិត្រសិល្បះ និងមានការគាំទ្រពីក្រសួងបរិស្ថាន និងក្រុមហ៊ុនអប្សរាព័ត៌មានAMS ។
ទស្សនីយភាពនេះ សម្តែងជូនទស្សនា នៅសាលមហោស្រព ពិមាន នៃសាលាមធ្យមសិក្សាវិចិត្រសិល្បះក្នុងកម្មវិធី “ការសម្តែងសិល្បះរដូវវស្សា” ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ៥:៣០នាទីល្ងាចតទៅ។
សូមបញ្ជាក់ សត្វក្រៀលត្រូវបានចាត់ ជាប្រភេទសត្វងាយរងគ្រោះ។ សត្វក្រៀលគឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមាន សម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះស្រាល។






©Sovanna Kem Photography