ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២

អត្ថបទដោយ៖
ហេង វណ្ណា

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាអ្នកនឹងមិន មានបញ្ហាណាមួយនោះទេ។ អ្នកអាចធ្វើការងារទាំងអស់ឲ្យបានសម្រេច ហើយទទួលបាន ផលទ្វេរដង។ ក្នុងពេលនេះការចាកចេញពីស្ថានភាពបច្ចុប្បន្នក៏ដូចជាការផ្លាស់ប្តូរទាំង ឡាយគឺអាចធ្វើទៅបានដោយគ្មានហេតុផលជំទាស់នោះទេ។ ប៉ុន្តែវាទាមទារឲ្យលោកអ្នក ទទួលខុសត្រូវលើការងារក្នុងកំរិតអតិបរមា។ ការចែករំលែកការងារទៅមិត្តរួមក្រុមហាក់ មិនសូវសមប្រកបនោះទេ។ ក្រៅពីនេះលោកអ្នកនឹងអាចងាយស្វែងយល់ពីបញ្ហា ហើយធ្វើ ការដោះស្រាយបានទាន់ពេលវេលាល្អប្រសើរណាស់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងជួបស្ថានភាពដ៏រីករាយបំផុត ចំពោះការងារដែលបានអនុវត្តកន្លងមក និងការងារដែលកំពុងអនុវត្តសព្វថ្ងៃ។ លាភសំនាង នឹងនាំមកឲ្យពីមនុស្សនៅក្នុងក្រុម ការរំពឹងថាទទួលបានការតម្លើងឋានៈ និងការទទួល ស្គាល់ក្នុងរង្វង់ការងារមានច្រើនបំផុត។ ប៉ុន្តែសូមលោកអ្នកកុមខ្ជះខ្ជាយពេលវេលាដើម្បី ប្រជុំពិភាក្សាចរចាលើប្រធានបទដែលមិនទាក់ទងនឹងការងារ។​ ក្រៅពីនេះ ប្រសិនបើអ្នករក ស៊ីផ្នែកលក់ចេញទិញចូលចលន និងអចលនទ្រព្យនោះជាការល្អប្រសើរក្រៃលែង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ លោកអ្នកមានចិត្តគំនិតល្អ និងសប្បុរសណាស់ ដែលអាចនឹងនាំលាភសំណាងធំក្នុងចូលក្នុងផ្ទះ រួមទាំងបង្កើនទំនាក់ទំនងស្អិតរមួតជាមួយ មនុស្សនៅក្នុងក្រុមការងារ។ លោកអ្នកក៏អាចនឹងត្រូវបានបន្ថែមបន្ទុកការងារធ្ងន់ជាងមុន ប៉ុន្តែសូមស៊ូទ្រាំបន្តិច និងព្យាយាមបំពេញការងារឲ្យបានល្អបំផុត​ ពីព្រោះលោកអ្នកកំពុង ទទួលបានការទទួលស្គាល់យ៉ាងធំពីថ្នាក់លើ។ 

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារណាស់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារដែលអ្នកពេញចិត្ត ព្រោះអ្វីៗស្ថិតក្នុងដំណើរដ៏ប្រសើរ។ ក្នុងថ្ងៃនេះអ្នកក៏រំពឹងថានឹងទទួលបានដំណឹងដែលបានរងចាំជាយូរ ណាស់មកហើយផង។ លើសពីនេះ លោកអ្នកទទួលបានភាពស្វាហាប់ និងកំលាំងស្មារតី ក្លៀវក្លាណាស់ ដូច្នេះប្រសិនបើលោកអ្នកជាអ្នកគ្រប់គ្រងវិញនឹងអាចសម្រេចបានការងារ ធំ។ ក្រៅពីនេះលោកអ្នកអាចធ្វើការគ្រប់គ្រងមនុស្សនៅក្រោមបង្គាប់ និងមិត្តភក្តិមានសក្តានុ បំផុតសម្រាប់ផលសម្រចលើការងារក្នុងថ្ងៃនេះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កុំមានក្តីបារម្ភអ្វីឡើយទាក់ទងនឹងកិច្ចការងារ ព្រមទាំងមុខរបររបស់អ្នក ព្រោះក្នុងថ្ងៃនេះប្រាក់កាសនឹងហូរចូលក្នុងហោប៉ៅរបស់អ្នកយ៉ាងប្រាកដ។ លោកអ្នកមានមនុស្សស្រលាញ់រាប់អាន និងជួយយកអាសារណាស់ ដូច្នេះគ្មានអ្វីជាការបារម្ភនោះទេ។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រប់គ្រងការនិយាយស្តី និងអាកប្បកិរិយា។ ផ្ទុយទៅវិញ បើទោះបីមានអ្វីកើតឡើង សូមកុំមានការសោកស្តាយ ហើយដាក់កំហុសលើខ្លួនឯង។ ព្យាយាមរកឲ្យឃើញនូវមូលហេតុ មុនពេលដែលោកអ្នកវាយតម្លៃ។ ដោយឡែក ប្រសិនបើ នឹងរៀបចំពិធីមង្គល គឺនៅទិសអាគ្នេយ៍។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកហាក់កំពុងប្រឈមនឹងស្ថានភាពដែល មិនច្បាស់លាស់។ ភាពលូតលាស់ និងបញ្ហាកំពុងនៅប្រកៀកគ្នា ដូច្នេះស្ថានភាពនេះពឹង អាស្រ័យលើលោកអ្នកយ៉ាងខ្លាំងដើម្បីសម្របសម្រួល និងដោះស្រាយ។ សម្រាប់ទំនាក់ទំនង នានាប្រកបទៅដោយភាពរលូន និងការគាំទ្រ ដូច្នេះប្រហែលជាអ្នកគួរស្នើសុំការពិភាក្សា ជាជាងការប្រថុយប្រថាននឹងស្ថានភាពតែឯង។ ក្រៅពីនេះ សូមព្យាយាមចូលរួមក្នុងសកម្ម ភាពបណ្តុះបណ្តាល ឬធ្វើការចែករំលែកបទពិសោធន៍ជាមួយមនុស្សដែលនជុំវិញខ្លួនមក។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីរបស់អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងងអាជីវកម្មគ្រប់ទម្រង់មានស្ថាន ភាពរឹងមាំ រលូន ព្រមទាំងទទួលបានប្រាក់កាសច្រើន។ ផ្ទុយទៅនឹងភាពល្អប្រសើរនេះក៏តម្រូវឲ្យលោកអ្នកមានចិត្តល្អប្រសើរ ព្យាយាមធ្វើការជាក្រុមដោយការគោរព និងយកចិត្តទុកដាក់ជាមួយគ្នា​។ បន្ថែមនេះទៀតកុំមានចិត្តរាយមាយឈ្លក់វង្វេងនឹងផលលាភ ដែលបាន មកដោយងាយ និងរហ័សទាំងនោះ ពីព្រោះគ្រាន់តែធ្វើឲ្យអ្នកខាតពេលប៉ុណ្ណោះ។ ចំណែក ការធ្វើដំណើរបេសកកម្មអាចនឹងកើងឡើងនៅរវាងសប្តាហ៍នេះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរ មានដំណើរការល្អណាស់។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួនក៏មានសញ្ញាណវិជ្ជមានណាស់ ដូច្នេះសូមមានភាពរួស រាន់ ពិភាក្សាចរចាសម្រាប់គម្រោងអនាគត ឬដោះស្រាយភាពមិនសមប្រកបមួយចំនួនក្នុង ទំនាក់ទំនង។ ដោយឡែក ប្រហែលជាអ្នកត្រូវផ្អាកការចាកចេញដំណើរបេសកកម្មផ្លូវឆ្ងាយ ឬត្រូវកាត់បន្ថយការធ្វើដំណើរជាទូទៅ ដោយសារឧបស័គ្គក្នុងការធ្វើដំណើរមានកំរិតខ្ពស់ ណាស់។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នក្រែងមានជំងឺដង្កាត់ ឬរងរបួសតូចតាច។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យគួរឲ្យកត់សម្គាល់។ លោកអ្នកអាចធ្វើឲ្យមនុស្សនៅក្បែរមានចិត្តអាណិតស្រលាញ់ និងជួយ ទំនុកបម្រុងយ៉ាងកក់ក្តៅបំផុត។ អាស្រ័យដោយអំណោយផលក្នុងការទំនាក់ទំនង ក្រៅក្នុង នេះសូមលោកអ្នករួសរាន់បង្ហាញពីផែនការឲ្យបានច្បាស់។ ផ្ទុយទៅវិញ កុំទាន់ឲ្យមានការផ្លាស់ប្តូរការងារនៅពេលនេះ ដោយសារលោកអ្នកកំពុងស្ថិតនៅលើគន្លងផ្លូវដ៏រីក ចម្រើនណាស់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យគ្រប់គ្រងអារម្មណ៍ ហើយកុំនាំយកឥទ្ធិពល ឬពត៌មានខាងក្រៅមករំខានគំនិត និងការសម្រេចចិត្តលើការងារ។ ជាការពិតលោកអ្នកអាចស្តាប់យោបល់របសអ្នកដទៃបាន ប៉ុន្តែត្រូវចេះពិចារណាឲ្យបានល្អិតល្អន់។ ក្នុងកាលទេសខ្លះ អ្នកនឹងពិបាកស្វែងយល់ ធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងអាជីពក៏ព្រោះតែអ្នកយករឿងមករំខានខ្លួនឯង។ ផ្ទុយទៅនឹងស្ថានភាពអាជីវកម្ម និងកិច្ចការងារដែលមិនសូវសមតាមបំណង លោកអ្នកបែរជាមានភាពរស់រវើក និងសុខដុមរមនាក្នុងទំានក់ទំនងផ្ទាល់ខ្លួន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ផលសម្រចថ្ងៃនេះហាក់មិនសមបំណងប្រាថា្នរបស់អ្នក ឡើយ។ វានឹងពិបាកធ្វើឲ្យមនុស្សនៅក្បែរលោកអ្នកជឿជាក់ និងគាំទ្រការងាររបស់អ្នក ណាស់។ ក្នុងនោះឧបស័គ្គអាចនឹងកើតឡើងច្រើនក្នុងទំនាក់ទំនង ដូច្នេះមិនគួរធ្វើការចរចា ឬណែនាំវិធីសាស្រ្តការងារណាមួយនោះទេ។ បើទោះបីជាស្ថានភាពបែបនេះក្តី វាគ្មានហេតុ ផលគ្រប់គ្រាន់ឲ្យអ្នកបាត់បង់លំនឹង ឬបោះបង់ចោលការងារកណ្តាលទីនោះទេ។ ក្រៅពីនេះ លោកអ្នកបែរជាទទួលបានឳកាសល្អប្រសើរជាងនៅខាងក្រៅ ហេតុនេះសូមរកឳកាសដើម្បី ប្រឈមនឹងភាពប្រែប្រួលដែលមានផលវិជ្ជមានពីខាងក្តៅ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មី និងធំដុំនោះទេ។ ចំណែកបុគ្គលិករដ្ឋឯកជន ក៏ហាក់មានភាពស្មុគ្រស្មាញ ច្រើនក្នុងពេលបំពេញការងារផងដែរ។ យកល្អសូមលោកអ្នកដកឃ្លាបន្តិច ហើយសំឡឹង មើលពីភាពមិនស៊ីសង្វាក់ផ្សេងៗ ហើយព្យាយាមដោះស្រាយទៅតាមគន្លងនៃហេតុផលពិត ប្រាកដ។ ក្រៅពីនេះ គួរចែករំលែកពេលវេលាខ្លះធ្វើការវាយតម្លៃកិច្ចអនុវត្តការងារ។ ក្នុង នោះដែរ សូមកុំយកខ្លួនពាក់ព័ន្ធនឹងបំណុលគ្រប់ប្រភេទ។

ចំណាំៈ

ឆ្នាំទាំង៥ ជូត ថោះ ម្សាញ់ រកា កុរ រាសីឡើងខ្ពស់ត្រដែត។ រាល់ការផ្លាស់ប្តូររបត់ការងារទាំង អស់គឺនឹងបានផលគាប់ប្រសើរ។

ឆ្នាំទាំង៤ ខាល រោង មមី វក រាសីល្អមធ្យម។

ឆ្នាំទាំង៣ ឆ្លូវ មមែ ច រាសីស្រុតចុះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner