ប្រធានក្រុមការងារចុះជួយក្រុងកំពត៖ ប្រជាជនកម្ពុជាយើង មានភ័ព្វសំណាងដោយសារមានមេដឹកនាំពូកែ ឈ្លាសវៃ ប៉ិនប្រសប់ គឺសម្ដេចតេជោ​ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើម

កំពត៖ កម្ពុជាមានជាភ័ព្វសំណាងដោយសារមានមេដឹកនាំល្អ ពូកែ ឈ្លាសវៃនិងប៉ិនប្រសប់ ដូចសម្ដេចតេជោ ហ៊ុន សែន ដែលជាមគ្គុទេសក៍ដ៏ឆ្នើម បាននាំមកនូវសុខសន្តិភាព និងភាពរីកចម្រើនជាក់ស្ដែងលើគ្រប់វិស័យ ជូនប្រទេសជាតិ និងប្រជាជន ដូចសព្វថ្ងៃនេះ ។

ឯកឧត្តមបណ្ឌិត សោម ចិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះជួយក្រុងកំពតបានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាត វិសាមញ្ញគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សក្រុង ដែលរៀបចំឡើងដោយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រុងកំពត កាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ។

ឯកឧត្តមបណ្ឌិត សោម ចិន បន្តថា សម្ដេចតេជោ តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ រួមសុខរួមទុក្ខ នូវការលំបាក ដោះស្រាយរាល់បញ្ហាគ្រប់ជំពូកជាមួយប្រជាជន និងកិច្ចការសំខាន់ៗរបស់ប្រទេសជាតិគ្រប់កាលៈទេសៈ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាយើង គ្មានមេដឹកនាំល្អពូកែ ដូចសម្ដេចតេជោហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសជាតិ យើងក៏មិនមានអ្វីៗដូចថ្ងៃនេះដែរ ព្រោះថាសម្ដេចតេជោហ៊ុន សែនគឺជាមគ្គុទេសក៍និងជាកូនខ្មែរដ៏ឆ្នើម ។

សម្ដេចតេជោហ៊ុន សែនបានធ្វើពលិកម្មគ្រប់បែបយ៉ាង ជូនប្រទេសជាតិនិងប្រជាជន ពិសេសការរំដោះប្រទេសជាតិនិងសង្គ្រោះអាយុជីវិតប្រជាជនឲ្យរួចផុតពីមហាវីនាសិកម្ម និងការកាប់សម្លាប់ក្នុងរបបប៉ុលពត នៅថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ និងធ្វើការបង្រួបបង្រួមជាតិដែលកម្ពុជាមានសង្គ្រាមរ៉ាំរ៉ៃរវាងខ្មែរនិងខ្មែរដោយអនុវត្ត នូវនយោបាយ ឈ្នះឈ្នះ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ ដែលប្រវត្តិសាស្រ្តខ្មែរពុំធ្លាប់មាន រួមទាំងនាំមកនូវ សេរីភាពគ្រប់បែបយ៉ាងរហូតដល់សព្វថ្ងៃនេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនឹងធ្វើឲ្យជីវភាពប្រជាជនកាន់តែល្អប្រសើរជាបន្តបន្ទាប់ និងមានការទទួលស្គាល់នូវកិត្យានុភាព ស្មើមុខ ស្មើមាត់ ពីបណ្ដាប្រទេសនានាលើសកលលោក ។

ក្នុងដំណាក់កាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលពិភពលោក ជួបវិបត្តិជំងឺឆ្លងកូវីត១៩ ក៏ដូចជាបញ្ហាវិបត្តិសេដ្ឋកិច្ចជាសកល សម្ដេចតេជោហ៊ុន សែន តែងតែមានការយកចិត្តទុកដាក់ខ្ពស់ពីអាយុជីវិតរបស់ប្រជាជននិងបញ្ហាកំណើនសេដ្ឋកិច្ចជាតិ ដោយទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងមានការកោតសរសើរពីបណ្ដាប្រទេសនានាលើពិភពលោកទៀតផង។

ឯកឧត្តម បណ្ឌិត សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងកំពតក៏បានផ្ដាំផ្ញើដល់ គ្រប់ថ្នាក់ដឹកនាំ និងសមាជិកបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់ សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ពិសេសការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ដើម្បីបង្កើនជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនដែលមានសម្ដេចតេជោហ៊ុនសែន ជាប្រធានដើម្បីប្រសិទ្ធភាពទាំងការដឹកនាំការគ្រប់គ្រងឲ្យ ទទួលបានលទ្ធផលជោគជ័យក្នុងការ ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រអាណត្តិទី ៧ ឆ្នាំ២០២៣ ។

កិច្ចប្រជុំនេះ មានការចូលរួម ពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្ស ថ្នាក់ខេត្ត ក្រុង សង្កាត់ និងភូមិ ដោយតាមដានស្ដាប់នូវ របាយការណ៍ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ និងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី ៧ ឆ្នាំ២០២៣ ព្រមទាំងការផ្សព្វផ្សាយ នូវលទ្ធផលសន្និបាតគណ:កម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជជាជនកម្ពុជាផងដែរ ៕ Sila Sarin

ads banner