អាមេរិក៖ ក្រុងញូវយ៉កបានប្រកាសអាសន្ន ជំងឺអុតស្វា

ញូវយ៉ក៖ មន្ត្រីនៅទីក្រុងញូវយ៉កបានប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈ ដោយសារតែការរីករាលដាលនៃមេរោគជំងឺអុតស្វា ដោយហៅទីក្រុងនេះថា “ចំណុចកណ្តាល” នៃការផ្ទុះឡើង នៅអាមេរិក។

សេចក្តីប្រកាស នាថ្ងៃសៅរ៍នេះ ដាក់ចេញដោយអភិបាលក្រុង Eric Adams និងស្នងការសុខភាពលោក Ashwin Vasan ដែលថា បាននិយាយថា អ្នករស់នៅក្នុងទីក្រុងរហូតដល់ ១៥ម៉ឺន អាចប្រឈមនឹងហានិភ័យនៃការឆ្លងអុតស្វា។

សេចក្តីប្រកាសនេះនឹងអនុញ្ញាតឱ្យមន្ត្រីចេញបញ្ជាគ្រាអាសន្នក្រោមក្រមសុខភាពទីក្រុង និងធ្វើវិសោធនកម្មបទប្បញ្ញត្តិនានា ដើម្បីអនុវត្តវិធានការដើម្បីជួយបន្ថយការរីករាលដាល។

ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ អភិបាលក្រុងញូវយ៉ក Kathy Hochul បានធ្វើសេចក្តីប្រកាសគ្រាអាសន្នគ្រោះមហន្តរាយថ្នាក់រដ្ឋ ហើយមន្ទីរសុខាភិបាលរដ្ឋបានហៅជំងឺគអុតស្វានេះថា ជា “ការគំរាមកំហែងដល់សុខភាពសាធារណៈ” ។

ញូវយ៉កបានកត់ត្រាករណីអុតស្វា ចំនួន ១៣៤៥ហើយ គិតត្រឹមថ្ងៃសុក្រ ទី៣០ កក្កដា នេះបើយោងតាមទិន្នន័យចងក្រងដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ។

សម្រាប់អាមេរិកនេះដែរ រដ្ឋកាលីហ្វ័រញ៉ាមានចំណាត់ថ្នាក់ទី ២ ដែលមានមនុស្សចំនួន ៧៩៩នាក់ហើយ ដែលបានឆ្លងអុតស្វា៕ ប្រភពពី CNA , ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner