អាគារថ្មីរបស់ការិយាល័យគយ និងរដ្ឋាករដារមានទីតាំងស្ថិតនៅ ភូមិអន្លង់ជ្រៃ ឃុំសោមកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ
ត្បូងឃ្មុំ ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើរឲ្យមន្រ្តីការិយាល័យសាខាគយ និងរដ្ឋាករដារខេត្តត្បូងឃ្មុំជាពិសេសមន្រ្តីការិយាល័យគយ និងរដ្ឋាករនៅតាមច្រកទ្វារព្រំប្រទល់កម្ពុជា-វៀតណាមដារ បន្តការខិតខំអនុវត្តការងារឲ្យបានល្អ និងពង្រឹងគ្រប់គ្រងការប្រមូលចំណូលឲ្យមានប្រសិទ្ធភាព ដើម្បីកៀរគរចំណូលចូលថវិការជាតិ ។
អាគារថ្មីរបស់ការិយាល័យគយនិងរដ្ឋាករដារមានទីតាំងស្ថិតនៅ ភូមិអន្លង់ជ្រៃ ឃុំសោម កក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
• មានផ្ទៃដីទំហំ ២,៣១០ ម៉ែត្រការ៉េ
• រួមមាន,អគារស្នាក់នៅ និងហេដ្ឋារចនាសម័្ពន្ធ បានចាប់ផ្តើមនៅថ្ងៃទី ០៥ ខែ មីនា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១រួមមាន អគាររដ្ឋបាលកម្ពស់១ជាន់ (មានសាលប្រជុំធំនៅជាន់ខាងលើ), អគារស្នាក់នៅកម្ពស់២ជាន់ មាន ១៤បន្ទប់ និងផ្ទះបាយមួយ ។
• អាគាររដ្ឋបាល,អគារស្នាក់នៅ និងហេដ្ឋារចនាសម័្ពន្ធ ត្រូវបានសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងសប្តាហ៍កន្លងទៅនេះក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៃការិយាល័យគយ និងរដ្ឋាករដារ នៅខេត្តត្បូងឃ្មុំកាលពីចុងសប្តាហ៏នេះថា រដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលការណ៍ជាច្រើន ជាពិសេសការអនុវត្តន៍ការមិនមានបង្កើនអត្រាពន្ធ, ឬបង្កើតពន្ធថ្មី, ការពង្រឹងច្បាប់, និងបទប្បញ្ញត្តិដែលមានស្រាប់ និងពង្រឹងការគ្រប់គ្រងការប្រមូលចំណូលឱ្យអស់សក្តានុពល ការធានាឱ្យបាននូវភាពងាយស្រួល និងភាពត្រឹមត្រូវនៃការបង់ពន្ធ ដោយអនុវត្តន៍តាមយុទ្ធសាស្រ្តកៀរគរចំណូលឲ្យបានម៉ឺងម៉ាត់ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ដើម្បីអនុវត្តន៍ការគៀងគរចំណូលឲ្យមានប្រសិទ្ធភាព អង្គភាពសាខាគយ និងរដ្ឋាករទាំងអស់ ជាពិសេសការិយាល័យគយ និងរដ្ឋាករនៅតាមច្រកទ្វារដោយផ្ទាល់ ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ការងារឲ្យបានល្អ ជាពិសេសការបង្កើនយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ ការរត់ពន្ធខុសច្បាប់ ដើម្បីប្រមូលគៀងគររកចំណូលឲ្យបានកាន់តែច្រើន ពោលគឺពង្រឹងការគ្រប់គ្រង ប្រមូលចំណូលឱ្យអស់សក្តានុពល ដើម្បីប្រមូលចំណូលចូលថវិការជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ចំពោះសមិទ្ធិផលអគារសាខាគយ និងរដ្ឋាករថ្មី ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ បានបង្ហាញឲ្យឃើញអំពីកាវិវត្ត ផ្លាស់ប្តូរកន្លែងទីកន្លែងធ្វើការកាន់តែសមរម្យសំរាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការបំពេញការងារគយ និងរដ្ឋាករ កាន់តែល្អប្រសើរឡើងថែមទៀត ទោះកាលទេសនៃការរៀលត្បាតជំងីកូវីដ ១៩ ក៍ដោយ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារតាមតារាងលំហូរនីតិវិធីការងារ ប្រកាន់យកអភិក្រមបួនយ៉ាងគឺ ទី១ អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ទី២អនុវត្តការងារជាក្រុម ទី៣ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងទី៤មិនត្រូវមើលរំលងកំហុសខ្លួនឯង ដោយត្រូវមានការសហការការងារយ៉ាងជិតស្និទ្ធរវាងអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន ៕ ប្រភព ៖ត្បូងឃ្មុំ




