យ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះក្នុងមន្ទីរពេទ្យឥណ្ឌា
អត្ថបទដោយ៖
លន់ សារ៉ាត
ញូដេលី៖ យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ នៅក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលរបស់ប្រទេសឥណ្ឌា បន្ទាប់ពីមន្ទីរពេទ្យមួយបានឆាបឆេះ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ជនរងគ្រោះនៃអគ្គិភ័យដែលបានឆាបឆេះនៅក្នុងបន្ទប់ថែទាំបន្ទាន់ ICU នៃមន្ទីរពេទ្យ New Life ក្នុងទីក្រុង Jabalpur រួមមានអ្នកជំងឺ ៥នាក់ និងបុគ្គលិកមន្ទីរពេទ្យ ៣នាក់ ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មូលហេតុដែលអាចបណ្តាលឲ្យមានអគ្គិភ័យនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ដែលបណ្តាលឲ្យរលាកធ្ងន់ធ្ងរ និងបានសម្លាប់មនុស្ស ៩នាក់ ខណៈអ្នករបួសជាច្រើននាក់ទៀត ត្រូវបញ្ជូនទៅមន្ទីរពេទ្យមួយផ្សេងទៀត។
ប្រតិបត្តិការជួយសង្គ្រោះនៅតែកំពុងដំណើរការ ខណៈកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋបានព្យាយាមស្វែងរកជនរងគ្រោះបន្ថែមទៀត ៕ ដោយ៖ សារ៉ាត



លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ