ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នា២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់រាល់ការចរចា និងការពិភាក្សាដោះស្រាយបញ្ហានានា។ លោកអ្នកអាច ការពារទស្សនៈ និងគម្រោងផែនការរបស់ខ្លួនបានដោយងាយស្រួល និងប្រកបទៅដោយ ភាពជោគជ័យ។ រាល់ជំហានរបស់អ្នកក៏ទទួលបានការគាំទ្រខ្លាំងណាស់ផងដែរ ដូច្នេះមិន គួរមានការព្រួយបារម្ភអ្វីនោះទេ សូមធ្វើអ្វីដែលអ្នកប៉ងប្រាថ្នា។ សម្រាប់លោកអ្នកដែលចង់ ផ្លាស់ប្តូរទីកន្លែងការងារសូមសម្រេចចិត្តពេលនេះចុះ ពីព្រោះរាល់ការលំបាកនឹងត្រូវបាន ដោះស្រាយ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការទាំងឡាយរបស់អ្នកនៅក្នុង ពេលនេះទទួលបានការគាំទ្រ និងលើកទឹកចិត្តពីមនុស្សនៅជុំវិញខ្លួន សូម្បីតែដៃគូអាជីវកម្ម ដ៏តានតឹងរបស់អ្នកក៏នឹងផ្លាស់ប្តូរអាកប្បកិរិយាចំពោះអ្នកដែរ។ អាស្រ័យទៅដោយ អំណោយផលនេះ សូមលោកអ្នកមានភាពរួសរាន់ ប្រើប្រាស់ពេលវេលាដោយសន្សំសំចៃ បំផុត។ ក្នុងនោះមិនគួរធ្វើការអ្វីមួយដែលមានភាពប្រថុយប្រថាននោះទេ ដោយសារកំហុស នឹងធ្វើឲ្យអ្នកមានការលំបាកយូរ។ សម្រាប់គូស្នេហ៍ គឺយល់ចិត្តថ្លើមគ្នាល្អប្រសើរណាស់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមិនមែនជាពេលវេលាដែលអ្នកត្រូវព្រួយបារម្ភអ្វីនោះ ទេ ដោយសាររាល់បញ្ហាហាក់ត្រូវបានកំចាត់ចេញ។ មនុស្សដែលធ្លាប់មានបំណងមិនល្អ ឬតែងមើលបំណាំអ្នកមិនមានឥទ្ធិពលគ្រប់គ្រាន់ធ្វើការរំខានទៅដល់ភាពជោគជ័យរបស់ អ្នកនោះទេ។ ចូរធ្វើអ្វីដែលអ្នកប៉ងប្រាថ្នា ប៉ុន្តែអ្នកមិនអាចធ្វើអ្វីដោយគ្មានគម្រោងបានទេ។ ក្នុងនោះការផ្លាស់ប្តូរគម្រោងផែនការរបស់ខ្លួន ព្រោះតែការរំពឹងលទ្ធផលដែលនឹងកើតឡើង លឿននោះទេ។ ក្រៅពីនេះ ប្រសិនបើអ្នកមានលទ្ធភាពសូមធ្វើការបណ្តាក់ទុន ពីព្រោះផល ចំណេញនឹងកើតឡើងច្រើនជាងការរំពឹង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះការងាររបស់លោកអ្នកកំពុង មានដំណើរការល្អប្រសើរណាស់ ប៉ុន្តែក្នុងពេលស្របគ្នាអ្នកក៏អាចមានបញ្ហាខ្លះផងដែរ ដូច្នេះសូមស្វែងរកពត៌មានពិតប្រាកដ ហើយប្រើប្រាស់ពត៌មានជាកត្តាជំនួយសំរាប់ការ ងារ។ ក្រៅពីនេះ សូមកុំធ្វើការពាក់ព័ន្ធជាមួយនឹងករណីដែលមិនច្បាស់លាស់។ ថ្ងៃនេះមិន មែនជាវេលាដើម្បីតក់ស្លុត និង បង្ហាញភាពទន់ខ្សោយទៅកាន់មិត្តរួមការងារនោះទេ។ ក្នុង រយៈពេលនេះលោកអ្នកអាច មានបញ្ហានៅក្នុងកន្លែងការងារ ដូច្នេះសូមមានការអត់ធ្មត់ បន្ថែម។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់លោកអ្នក មាន ដំណើរការល្អប្រសើរណាស់។ ក្នុងពេលនេះលោកអ្នកអាចធ្វើការបណ្តាក់ទុន បើកហាងថ្មី ឬធ្វើការងារជាក្រុមបានយ៉ាងល្អប្រសើរបំផុត។ ប្រការសំខាន់ សូមកុំខ្ជះខ្ជាយពេលវេលា ហើយត្រូវមានទំនួលខុសត្រូវឲ្យបានខ្ពស់បំផុត។ លោកអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពរីក ចម្រើន ដូច្នេះគ្មានអ្វីដែលត្រូវបារម្ភនោះទេ។ អ្នកអាចធ្វើអ្វីៗបាន តាមបំណងទាំងអស់។ ក្រៅពីនេះ ចំពោះស្ថានភាពហិរញ្ញវត្ថុក៏រឹងមាំខ្លាំងផងដែរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃល្អជាមធ្យម។ សូមព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យស្ថិត នៅក្នុងទំហំដែលអាចគ្រប់គ្រងបាន។ ក្នុងពេលនេះអាជីវកម្មរបស់អ្នកនឹងទទួលបានភាព ចម្រើនលូតលាស់ណាស់ ប៉ុន្តែក៏មិនគួរមានការធ្វេសប្រហែសដែរ។ ព្យាយាមស្វែងរកពត៌ មាន ប៉ុន្តែក៏ត្រូវពិនិត្យពិច័យឲ្យបានល្អិតល្អន់ផងដែរ។ ការឈ្លោះប្រកែកគ្នា និងស្ថានភាព តានតឹងខ្លះអាចនឹងកើតមានឡើង។ ផ្ទុយទៅវិញគ្មានបញ្ហាធ្ងន់ធ្ងរណាមួយនឹងកើតឡើង ចំពោះការងាររបស់អ្នកនោះទេ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះសូមគ្រប់គ្រងការគិតរបស់អ្នក ហើយយក ចិត្តទុកដាក់បញ្ចប់ការងារដែលមាននៅលើតុរបស់អ្នក។ ចំពោះឧបស័គ្គនៅក្នុងពេលនេះ មិនទាន់ជ្រះស្រឡះនៅឡើយ ដូច្នេះសូមព្យាយាមបំពេញការងារឲ្យបានរួសរាន់ជ្រើសរើស ការងារជាអាទិភាព ហើយដោះស្រាយបញ្ហាចំពោះមុខ។ ចំពោះឥរិយាបទ និងពាក្យសំដី របស់អ្នកមានឥទ្ធិពល ខ្លាំងទៅលទ្ធផលការងារ និងទំនាក់ទំនងដូច្នេះសូមគិតឲ្យបានច្រើន មុននឹងធ្វើការឆ្លើយតប។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងមានដំណើរការល្អ ប្រសើរ។ អ្នកអាចមានលទ្ធភាពរកប្រាក់សន្សំបានច្រើនក្នុងពេលនេះ ហើយប្រសិនបើអ្នក អាចមានលទ្ធភាពបោះទុនក៏កាន់តែប្រសើរ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់បន្ថែម ទៀតចំពោះពត៌មានទាំងឡាយ ពិសេសពត៌មានផ្លូវការ។ ផ្ទុយទៅវិញ លោកអ្នកអាចបាត់ បង់ពត៌មានលម្អិតសំខាន់ៗមួយចំនួន ដែលនាំឲ្យមានការប៉ះទង្គិចដល់ទិន្នផលការងារ។ ដោយឡែក សូមលោកអ្នកប្រុងប្រយ័ត្ននឹងពាក្យសំដី ហើយរក្សាភាពស្ងៀមស្ងាត់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ ការធ្វើកិច្ចការនោះទេ។ ហានិភ័យនៃការប្រឈមមុខនឹងឧបសគ្គមានច្រើនណាស់ក្នុងថ្ងៃនេះ ដូច្នេះសូមដោះស្រាយបញ្ហាបច្ចុប្បន្ន ហើយសំខាន់បំផុតកុំធ្វើការដោយប្រញាប់ប្រញាលជា ដាច់ខាត។ បើទោះបីជាស្ថានភាពយ៉ាងនេះក្តី ក្នុងពេលនេះសូមយកចិត្តទុកដាក់ក្នុងអាជីវ កម្មរបស់ខ្លួនជាជាងប្រើប្រាស់ពេលវេលាថ្ងៃនេះទៅលើការព្រួយបារម្ភ។ លើសពីនេះសូម ទទួលខុសត្រូវទៅលើការងារឲ្យបានកាន់តែច្រើន។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងមានភាពរឹងស្ទះ ដូច្នេះនឹងពិបាក ទទួលបានផលល្អដែលរំពឹងណាស់។ ចំណែកមនុស្សដែលនៅក្បែរលោកអ្នកក៏ហាក់ពិបាក ពឹងពាក់។ ក្រៅពីនេះ អ្នកប្រហែលជាពិបាកគេចពីជម្លោះខ្លាំងណាស់ ដូច្នេះ សូមគ្រប់គ្រង ពាក្យសំដី ឬដើរចេញពីបញ្ហា។ ផលវិបាកដោយសារជម្លោះនៅថ្ងៃនេះនឹងនាំ ភាពស្មុគ្រ ស្មាញ និងបង្អាក់ល្បឿននៃជោគជ័យរបស់អ្នក។ លើសពីនេះ ប្រសិនបើអ្នកនឹងប្រឈម ជាមួយការសម្រេចចិត្ត ឬការចុះហត្ថលេខាគួរតែផ្អាកសិនទើបល្អ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់ការចរចា ដោះស្រាយបញ្ហាចាស់ថ្មី និងការបង្ហាញគោលគំនិតនានជា ដើម។ ចំពោះកិច្ចការងារទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះ នឹងទទួលបានផលសម្រេច។ លោកអ្នកអាចធ្វើការបង្ហាញគោលគំនិតដោយសេរី សូម្បីតែការពិភាក្សាដ៏តានតឹងក៏អាច រកឃើញលទ្ធផលជាទីគាប់ចិត្តផងដែរ។ លោកអ្នកអាចរំពឹងថា ទទួលបានលាភសក្ការៈ ឳកាសការងារល្អៗ និងលុយកាក់ច្រើនផងដែរ។ ស្របពេលដែលអ្វីៗមានដំណើរល្អសូម លោកអ្នករក្សាទំនាក់ទំនងជាពិសេស។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃល្អជាមធ្យម។ ការឈ្លោះប្រកែកគ្នា និងស្ថានភាពតានតឹងខ្លះអាច នឹងកើតមានឡើង ដូច្នេះសូមមានការអនុគ្រោះឲ្យបានខ្ពស់បំផុត។ ក្នុងនោះការនិយាយវែក ញែក ប្រហែលមិនមែនជាជម្រើសល្អប្រសើរនោះទេ។ រក្សាភាពស្ងៀមស្ងាត ឬដើរចេញពី ស្ថានភាពតានតឹង គឺជាជម្រើសដែលមានប្រសិទ្ធភាព។ បើទោះបីជាយ៉ាងនេះក្តី គ្មានបញ្ហា ធ្ងន់ធ្ងរណាមួយនឹងកើតឡើងចំពោះ ការងាររបស់អ្នកនោះទេ។ អ្នកមានឳកាសគ្រប់គ្រាន់ ដើម្បីបញ្ចប់ការងារឲ្យបានទាន់ពេលវេលា និងដើម្បីអភិវឌ្ឍន៍ខ្លួនអ្នកទៅរកភាព ជាអ្នក គ្រប់ គ្រងការងារបានល្អ។
ចំណាំៈ
ឆ្នាំទាំង៥ ជូត ឆ្លូវ ខាល រោង ច រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងទាំងប្រាក់កាស និងសម្ភារៈនឹងកើតឡើង។ ក្នុងនោះឋានៈតួនាទីក៏នឹងទទួលបានស្របគ្នាផងដែរ។