លោក ផេឡូស៊ី អះអាងថា សហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលកោះតៃវ៉ាន់ឡើយ

តៃប៉ិ៖ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានថ្លែងអះអាងនៅថ្ងៃពុធនេះថា ដំណើរទស្សនកិច្ចរបស់លោកស្រីបានបញ្ជាក់ យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលតៃវ៉ាន់ឡើយ។

លោកស្រី ផេឡូស៊ី មានអាយុ៨២ឆ្នាំ គឺជាមនុស្សសំខាន់ទី២ បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក ដែលអាចស្នងតំណែងជាប្រធានាធិបតី ហើយដំណើរទស្សនកិច្ចនៅពេលនេះ បានធ្វើឱ្យលោកស្រីក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេលជាង ២៥ឆ្នាំមកនេះ។

នៅក្នុងជំនួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន លោក ផេឡូស៊ី បាននិយាយថា នៅថ្ងៃនេះ ប្រតិភូរបស់យើង…បានធ្វើដំណើរមកតៃវ៉ាន់ដើម្បីបញ្ជាក់យ៉ាងច្បាស់ថា យើងនឹងមិនបោះបង់ចោលការប្ដេជ្ញាចិត្តរបស់យើងចំពោះតៃវ៉ាន់ឡើយ ហើយយើងពិតជាមានមោទកភាពចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែងរបស់យើង។

ប្រធានសភាតំណាងរាស្រ្តអាមេរិករូបនេះបានបន្ថែមថា សាមគ្គីភាពរបស់អាមេរិកចំពោះតៃវ៉ាន់ក្នុងពេលបច្ចុប្បន្ន មានសារសំខាន់ជាងពេលណាៗទាំងអស់ តែទាំងលោកស្រី និងសេតវិមានបានអះអាងដូចគ្នាថា សហរដ្ឋអាមេរិកមិនបានផ្លាស់ប្ដូរអ្វី ពាក់ព័ន្ធនឹងគោលនយោបាយចិនតែមួយឡើយ៕ ប្រភព៖ CNN ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner