សិក្ខាកាមចំនួន ១៩០នាក់ បានបញ្ចប់វគ្គបំប៉ន យុទ្ធវិធីថ្នាក់កងអនុសេនាតូច បំប៉នជំនាញអាវុធគាំទ្រថ្មើរជើង និងបំប៉នជំនាញការពារអាកាសនៅសាលាពលទាហានទី៥ ប្រកបដោយជោគជ័យ

ខេត្តបាត់ដំបង៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នយុទ្ធវិធីថ្នាក់កងអនុសេនាតូច បំប៉នជំនាញអាវុធគាំទ្រថ្មើរជើង និងបំប៉នជំនាញការពារអាកាស នៅសាលប្រជុំសាលាពលទាហានទី៥ យោធភូមិភាគទី៥ ស្ថិតនៅក្នុង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ។

តាមរបាយការណ៍ដែលផ្តល់ដោយឧត្តមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ បានឲ្យដឹងថា ឆ្លងកាត់ការហ្វឹកហ្វឺនអស់រយៈពេល ៩១ថ្ងៃកន្លងមកនេះ សិក្ខាកាមទាំងអស់ទទួលបានលទ្ធផលរួមមាន៖
វគ្គបំប៉នយុទ្ធវិធីថ្មើរជើង
និទ្ទេសល្អ ចំនួន ២៥នាក់ ស្មើ ៤១,៦៦%
និទ្ទេសល្អបង្គួរ ចំនួន ២៦នាក់ ស្មើ ៤៣,៣៣% និទ្ទេសមធ្យមចំនួន ៩នាក់ ស្មើ ១៥% , វគ្គបំប៉នជំនាញអាវុធគាំទ្រ
និទ្ទេសល្អ ចំនួន ២២នាក់ ស្មើ ២៧,៥% និទ្ទេសល្អបង្គួរ ចំនួន ៤៦នាក់ ស្មើ ៥៧,៥% និទ្ទេសមធ្យម ចំនួន ១២នាក់ ស្មើ ១៥ភាគរយ ,វគ្គបំប៉នជំនាញការពាអាកាសនិទ្ទេសល្អ ចំនួន ២០នាក់ ស្មើ ៤០% និទ្ទេសល្អបង្គួរ ចំនួន ២៦នាក់ ស្មើ ៥២% និទ្ទេសមធ្យម ចំនួន ៤នាក់ ស្មើ ៨% ។

ថ្លែងក្នុងពិធីបិទវគ្គ ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងកោតកោតសរសើរដល់ឯកឧត្តមនាយលសាលាពលទាហានទី៥ នាយទាហាន ពលទាហាន និងសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ធ្វើឲ្យវគ្គទាំង៣ បានបញ្ចប់ទទួលបានលទ្ធផលគួជាទីមោទនភាព។ ឧត្តមសេនីយ៍ឯក ឯក សំអូន បានបន្តទៀតថា វគ្គដែលបានបញ្ចប់នេះ ពិតមានសារៈសំខាន់ និងផ្តល់នូវចំណេះដឹងជាប្រភពធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ពិតប្រាកដទាំងចំណេះដឹង និងជំនាញពិតប្រាកដក្នុងភារកិច្ចការពារជាតិបានរឹងមាំ ។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានផ្តាំផ្ញើរដល់កម្មសិក្សាការីទាំងអស់ត្រូវយកចំណេះដឹងបានមកពីការសិក្សារៀនសូត្រយកទៅបម្រើជាតិមាតុភូមិ ឲ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ និងផ្សព្វផ្សាយបន្តដល់មិត្តរួមអាជីព ។ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពឲ្យបានច្បាប់ លក្ខនន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានភ្ជាប់ភ្ជួន ពិសេសអនុវត្តឲ្យបានច្បាប់នានារបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចតេជោ ៣កុំ ៣ការពារ ជឿសផុតពីជំងឺកូវីដ ១៩ ។ ចូលរួមគាំទ្របេក្ខភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ ជារៀងរហូត និងគាំទ្រសេចក្តីសម្រេចជាឯកច្ឆន្ទជ្រើសតាំង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជានាយករដ្ឋមន្ត្រីនាពេលអនាគត និងសូមគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

ចុងបញ្ចប់ ឧត្តមសេនីយ៍ឯក ឯក សំអូន បានប្រគល់លិខិតបញ្ជាក់ការសិក្សា និងប័ណ្ណសរសើរ ជូនដល់សិក្ខាកាម និងឧបត្ថម្ភថវិកាដល់ការបិទវគ្គ ចំនួន ២.០០០.០០០រៀល ផងដែរ ៕ ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner