គិតត្រឹមថ្ងៃ២សីហា អត្តពលិកកីឡាសិស្សនិស្សិតកម្ពុជាដណ្តើមបានមេដាយសរុប៨គ្រឿងហើយ ពីព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យអាស៊ានលើកទី២០

គិតត្រឹមរសៀលថ្ងៃទី២ ខែ សីហា ឆ្នាំ២០២២នេះ ក្រុមកីឡាសិស្សនិស្សិតកម្ពុជា៤ប្រភេទកីឡាដណ្តើមបានមេដាយសរុប៨គ្រឿងហើយ ពីការប្រកួតកីឡាសកលវិទ្យាល័យអាស៊ានលើកទី២ដែលដំណើរការប្រកួតនៅសាកលវិទ្យាល័យ Rajabhat ខេត្ត អូប៊ុន រ៉ាតចាថានី ប្រទេសថៃ។
នេះបើយោងតាមការបញ្ជាក់ ពីឯកឧត្តម ព្រំ ប៉ុណ្ណយី អគ្គលេខាធិការរងសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាពីប្រទេសថៃតាមរយៈប្រព័ន្ធតេឡេក្រាមប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា នារសៀលថ្ងៃទី២ ខែ សីហា ឆ្នាំ២០២២នេះ។
ឯកឧត្តម បានបញ្ជាក់ថា មេដាយទាំង៨គ្រឿងនេះ គឺរកបានលើ៤ប្រភេទកីឡាគឺ គុនដាវរកបានមេដាយ៤គ្រឿង មាស១គ្រឿងនិងសំរិទ្ធ៣គ្រឿង អត្តពលកម្មរកបានមេដាយសំរិទ្ធ១គ្រឿងលើវិញ្ញាសាលោតកម្ពស់ ការ៉ាតេរកបានមេដាយ២គ្រឿង គឺប្រាក់១គ្រឿងនិងមេដាយសំរិទ្ធ១គ្រឿង និង ប៉េតង់រកបានមេដាយប្រាក់លើវិញ្ញាសាប្រកួតម្នាក់ទល់ម្នាក់ផ្នែកនារី ដោយឡើងទៅប្រកួតផ្តាច់ព្រ័ត្រចាញ់កីឡាការិនីថៃ។
ឯកឧត្តម អគ្គលេខាធិការរង បានគូសបញ្ជាក់ថា បច្ចុប្បន្ននៅ២ប្រភេទកីឡាទៀតកំពុងបន្តការប្រកួត គឺប៉េតង់នៅវិញ្ញាសាប្រកួត២នាក់ទល់២នាក់ផ្នែកបុរស និង២នាក់ទល់២នាក់ផ្នែកនារី និងប្រភេទកីឡាតេក្វាន់ដូ។
សម្ភាសន៍ ………ឯកឧត្តម ព្រំ ប៉ុណ្ណយី…………………។
ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ក្នុងចំណោម៥ប្រភេទកីឡាដែលកម្ពុជាបានបញ្ជូនមកចូលរួមនេះ ៣ប្រភេទកីឡាមានអត្តពលកម្ម ការ៉ាតេ និង គុនដាវបានបញ្ចប់ការប្រកួតហើយ ខណៈដែល២ប្រភេទកីឡាទៀត គឺប៉េតង់ប្រកួត និងតេក្វាន់ដូប្រកួតចាប់ពីថ្ងៃទី២ ខែ សីហាតទៅ។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យអាស៊ានលើកទី២០ ដំណើរការប្រកួតពីថ្ងៃទី២៦ ដល់ថ្ងៃ ទី៦សីហា ឆ្នាំ២០២២ ដោយមាន២៣ប្រភេទកីឡាដាក់ឲ្យប្រកួតប្រជែងនោះ សម្រាប់កម្ពុជាបញ្ជូនតែ៥ប្រភេទកីឡាសក្តានុពលចូលរួមប៉ុណ្ណោះ មានប្រភេទកីឡា គុនដា អត្តពលកម្ម ប៉េតង់ ការ៉ាតេ តេក្វាន់ដូ៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner