ក្រសួងការងារពន្យារពេលរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២ទៅថ្ងៃ២០ ខែសីហាវិញ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចធ្វើការពន្យារពេលរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ក្រោមប្រធានបទ “ជិះកង់ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់យុវជនមានពិការភាព”ដែលគ្រោងធ្វើនៅថ្ងៃទី៦ ខែសីហា ទៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២វិញ។នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២២ដែល បណ្តាញអប្សរាព័ត៌មាន (AMS) ទទួលបានឱ្យដឹងថា ការពន្យាពេលនៃព្រឹត្តិការណ៍កង់ ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ដោយមានការសំណូមពររបស់សាធារណជនជាច្រើន រួមទាំងក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងក្រុមអ្នកចូលចិត្តជិះកង់មួយចំនួនធំ បានស្នើសុំ មកក្រសួងធ្វើការពន្យារពេលបន្ថែម ដើម្បីផ្ដល់ឱកាសឱ្យសមាជិករបស់ខ្លួនបានចូលរួមច្រើនជាងនេះ ក្រសួង សូមធ្វើការលើកពេលការរៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ទៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ វិញ ដោយរក្សាកម្មវិធី និងតម្រាយផ្លូវនៅដដែល។

ក្នុងសេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់បន្ថែមថា សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរួម សូមទំនាក់ទំនងមកកាន់ក្រុមការងារសម្របសម្រួលកម្មវិធី តាមរយៈលេខទូរសព្ទ ០១៧ ៧៤៧ ៧៧៣/០១៧ ៣៦៣ ៩៣៦/០១២ ៣០៦ ៨៥៥ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner