លោក ចូ បៃដិន ជឿជាក់ថា ចិននឹងមិនធ្វើអ្វីលើកោះតៃវ៉ាន់ ក្រៅតែពីការធ្វើសមយុទ្ធយោធាទេ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្តែងការព្រួយបារម្ភចំពោះការធ្វើសមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់។ ប៉ុន្តែលោកបាននិយាយថា លោកមិនគិតថា ចិននឹងធ្វើអ្វីផ្សេងទៀតនោះទេ ដោយលោកទំនងជាចង់សំដៅដល់ការលុកលុយកោះតៃវ៉ាន់។

ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធជាបន្តបន្ទាប់ ដើម្បីជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់កាលពីសប្តាហ៍មុននេះ។

មន្ត្រីការពារជាតិតៃវ៉ាន់ បាននិយាយថា យន្តហោះ និងនាវាយោធាចិនជាច្រើនគ្រឿងបានធ្វើដំណើរឆ្លងកាត់ខ្សែបន្ទាត់មេឌាននៅក្នុងច្រកសមុទ្រតៃវ៉ាន់។

នៅពេលសួរអំពីចំណាត់ការរបស់ចិន លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទសប្តាហ៍នេះថា ខ្ញុំមិនបារម្ភទេ ប៉ុន្តែខ្ញុំខ្លាចថា ពួកគេ (ចិន) កំពុងផ្លាស់ប្តូរច្រើនដូចខ្លួនពួកគេ ប៉ុន្តែខ្ញុំមិនគិតថា ពួកគេនឹងធ្វើអ្វីបន្ថែមទៀតនោះទេ។

លេខាធិការសារព័ត៌មានសេតវិមានលោកស្រី ខារីន ជាំង ភៀអឺ បាននិយាយថា សមយុទ្ធយោធារបស់ចិន គឺជាការ “បង្កហេតុ មិនទទួលខុសត្រូវ និងបង្កើនហានិភ័យនៃការគណនាខុស” ។

លោកស្រីបន្ថែមថា មិនមានការផ្លាស់ប្តូរគោលនយោបាយចិនតែមួយរបស់សហរដ្ឋអាមេរិកទេ ហើយក៏មិនចាំបាច់បង្កើនភាពតានតឹងដែរ និងថា សហរដ្ឋអាមេរិកមានបំណងរក្សាការសន្ទនាជាមួយចិន៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner