អគ្គលេខាធិការ ប៉ារ៉ាឡាំពិកកម្ពុជា សង្ឈឹមថា អត្តពលិកទាំង២ និងដណ្តើម បានកៅ អីពីការប្រកួតវគ្គជម្រុះកម្រិតពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

គណៈកម្មាការជាតិប៉ារ៉ាឡាំពិកកម្ពុជា ត្រៀមបញ្ជូនអត្តពលិកលើ ប្រភេទកីឡា កីឡាអត្តពលកម្ម របស់ខ្លួន២រូបទៅចូលរួមប្រជែង ដណ្តើមកៅអីនៅ នៅក្នុងទីក្រុងឌូបៃប្រទេសអារ៉ាប់រួម នៅអំឡុង ខែ វិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីចូលព្រឹត្តិការណ៍អូឡាំពិក នាឆ្នាំ ២០២០ នៅប្រទេសជប៉ុន នេះបើតាមការបញ្ជាក់ពីឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ។
  ឯកឧត្តម អគ្គលេខាធិការគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បញ្ជាក់ថា កីឡាករអត្តពលកម្មទាំង២រូប ដែលយើងគ្រោង បញ្ជូនទៅចូលរួម ដណ្តើមកៅអីអូឡាំពិកនៅប្រទេសអារ៉ាប់នៅចុងឆ្នាំនេះ មានកីឡាករ ជឹម ផាន វិញ្ញារត់១០០ ម៉ែត្រT64 និង កីឡាករ វ៉ាន វ៉ុន វិញ្ញាសារទះ១០០ម៉ែត្រT54 ហើយកីឡាករអត្ត ពលកម្មទាំង ២រូបនេះ អាចចូលរួមវគ្គជម្រុះ ដណ្តើមកៅអី នៅប្រទេសអារ៉ាប់រួមបាននេះ ក៍ដោយពួកគេ មានកំណត់ត្រាជាប់ជាកីឡាករឆ្នើមក្នុងព្រឹត្តិការអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសឥណ្ដូនេស៊ី កាលពីឆ្នាំ២០១៥។
អគ្គលេខាធិការ ប៉ារ៉ាឡាំពិកម្ពុជា សង្ឈឹមថា អត្តពលិកទាំង២រូបនេះ និងដណ្តើម បានកៅ អីពីការប្រកួតវគ្គជម្រុះកម្រិតពិភពលោកនេះ ចូលរួមកីឡាអូឡាំពិកនៅទីក្រុង តូឃ្យូ ប្រទេស ជប៉ុននៅឆ្នាំ២០២០។
សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះកម្រិតពិភពលោក ដែលរៀបចំសម្រាប់អត្ត ពលិកជន ពិការធ្វើការប្រកួតដណ្តើមកៅអីចូលរួមកីឡាអូឡាំពិកនៅប្រទេសជប៉ុន ឆ្នាំ២០២០ខាងមុខ នេះ នឹងប្រព្រឹតទៅនៅប្រទេសអារ៉ាប់រួម ក្នុងទីក្រុងឌូបៃចាប់ពីថ្ងៃ ទី១០ ដល់១៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ ដែលមានប្រទេសចូលរួមយ៉ាងតិច២០០ប្រទេស ។ដោយឡែកសម្រាប់កម្ពុជា គឺមានតែកីឡាករ ជឹម ផាន វិញ្ញារត់១០០ម៉ែត្រT64 និង កីឡាករ វ៉ាន វ៉ុន វិញ្ញាសារទះ១០០ ម៉ែត្រ T54៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner