រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកឡើងថា ការបណ្តុះបណ្តាល ការលើកស្ទួយជីវភាព និងការចូលរួមរបស់ប្រជាសហគមន៍ជាកត្តាគន្លឹះក្នុងការអភិរក្ស
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ឯ,ឧ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការបណ្តុះបណ្តាល ការលើកស្ទួយជីវភាព និងការចូលរួមរបស់ប្រជាសហគមន៍ជាកត្តាគន្លឹះក្នុងការអភិរក្ស ។
ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ឯ,ឧ រដ្ឋមន្ត្រី បានបន្តន្តថា យើងបានបណ្ដុះបណ្ដាលដល់គណៈកម្មការសហគមន៍ មកពីសហគមន៍តំបន់ការពារធម្មជាតិ វាលកំបោរ សហគមន៍តំបន់ការពារធម្មជាតិអូររៃ និងសហគមន៍ភូមិស្រែជ្រៃនៃដែនជំរកសត្វព្រៃលំផាត់ ស្ដីអំពីវិធីសាស្ត្រស្វែងរកសំបុកសត្វត្រយងយក្ស និងការអង្គេតតាមដាន រួមទាំងការប្រើប្រាស់នូវទម្រង់កត់ត្រាតាមដានសំបុកត្រយងយក្សផងដែរ។
ឯ,ឧរដ្ឋមន្ត្រី បានសរសេរបន្ថែមថា ដែនជម្រកសត្វព្រៃលំផាត់ ជាទីជម្រកដ៏សំខាន់របស់សត្វត្រយងយក្ស (បក្សីជាតិកម្ពុជា) ដោយឡែករដូវវស្សា គឺដំណាក់កាលបន្តពូជនៃសត្វជិតផុតពូជនេះ។ ការចូលរួមរបស់សហគមន៍ ក្នុងការអង្កេតតាមដាន និងអភិរក្ស គឺកត្តាដ៏សំខាន់ ដើម្បីធ្វើឱ្យការពងកូន ទទួលបានជោគជ័យ៕