ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកអាចធ្វើការពិភាក្សា ចរចា ចាប់ផ្តើមកិច្ចការងារថ្មីបានល្អប្រសើរណាស់។ លាភសំណាង និងឳកាសជាច្រើននឹងកើតឡើងចំពោះលោកអ្នក។ ក្នុងពេលនេះលោកអ្នករំពឹងថានឹងត្រូវការចំណាយលុយកាក់ច្រើន ប៉ុន្តែមិនមានអ្វីត្រូវ ព្រួយបារម្ភនោះទេ ពីព្រោះរាល់បញ្ហានឹងត្រូវបានកំចាត់ចេញពីផ្លូវរបស់លោកអ្នក។ ក្រៅពីនេះ អ្នកអាចជាទំនងជាអ្នកនឹងត្រូវបន្តការងារនៅកន្លែងដដែល ដូច្នេះសូមព្យាយមសម្របទៅ តាមកាលទេសឲ្យបានច្រើនបំផុតទើបជាការល្អប្រសើរសម្រាប់សកម្មភាពការងារនៅក្នុង ពេលនេះ។ លើសពីនេះ អ្នកអាចដោះស្រាយការងារបាន ដោយគ្រាន់តែលោកអ្នកយកចិត្តទុកដាក់បន្ថែមប៉ុណ្ណោះ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកនៅក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការដោះស្រាយ បញ្ហាហិរញ្ញវត្ថុ។ កុំខ្លាចវិនិយោគលុយក្នុងអាជីវកម្មខ្លួនឯង ប៉ុន្តែក៏សូមយកចិត្តទុកដាក់លើ ស្ថានភាពឲ្យបានសមហេតុផល និងមិនមានភាពរឹងទទឹង។ ក្នុងនោះសូមលោកអ្នក ចំណាយពេលវេលាខ្លះដើម្បីកំណត់ផែនការ។ វាមិនយឺតពេលពេកនោះទេក្នុងការផ្លាស់ប្តូរ អនាគតអាជីព។ ស្ថានភាពផ្លាស់ប្តូរដំបូងៗឃើញថាអាចមានភាពអវិជ្ជមាន ឬជម្លោះ ខ្លះដែរ ដូច្នេះគួរសង្កេតពីភាពប្រែប្រួល។ ក្រៅពីនេះ ប្រសិនបើអ្នកចំណាយពេលវេលាបន្ថែមទៅ លើការធ្វើទំនាក់ទំនងក្នុងក្រៅតូចធំ នោះអ្នកនឹងអាចទទួលបានឳកាសបន្ថែមមកអភិវឌ្ឍន៍ ការងារដែលកំពុងមាននៅក្នុងពេលនេះ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ធ្វើទំនាក់ ទំនងជាមួយថ្នាក់លើនោះទេ។ ពាក្យសំដីទាំងឡាយត្រូវនិយាយស្តីដោយយកចិត្ត ទុកដាក់ កុំបង្កើតកំហុស ពីព្រោះវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិនាម និងលទ្ធផលការងារធ្ងន់ ធ្ងរ។ បន្ថែមពីនេះ សូមកុំបាច់និយាយអំពីកំណើនប្រាក់បៀវត្សរ៍ ឬផលចំណេញណាមួយ ឡើយ។ បើទោះបីជាស្ថានភាពមើលឃើញថាមិនសូវប្រសើរក្តី លោកអ្នកអាចបញ្ចប់ការងារ បានគ្រប់បែបយ៉ាងប្រសិនបើអ្នកចែកបន្ទុកទទួលខុសត្រូវបានសមហេតុផល។ ក្រៅពីនេះ សូមប្រយ័ត្នបន្ថែមសម្រាប់ទំនាក់ទំនងជាមួយមនុស្សទើបស្គាល់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការចរចា ការ បង្ហាញគោលគំនិត និងគម្រោងការងារ។ ពាក្យសំដី និងគម្រោងផែនការរបស់អ្នក នឹងទទួល បានការគាំទ្រយ៉ាងខ្លាំង។ ប្រសិនបើអ្នកជាអាជីវករ គឺរំពឹងថាទទួលបានប្រាក់ចំណេញ ច្រើន ចំណែកអតិថិជនក៏ល្អៗផងដែរ។ ទំនាក់ទំនងរបស់អ្នកមានភាពសភាពល្អ ប្រសើរ ដូច្នេះសូមរក្សា និងប្រើប្រាស់ពេលវេលានេះឲ្យមានតម្លៃបំផុត។ ក្នុងនោះអ្វីដែល លោកអ្នក ត្រូវប្រយ័ត្នគឺពត៌មានថ្មី ពីព្រោះមានពត៌មានខ្លះអាចនឹងរំខានទៅដល់ការសម្រេចចិត្តរបស់ អ្នកយ៉ាងធ្ងន់ធ្ងរ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ ជំនួញជួញដូរ និងមុខរបរផ្សេងៗ មានលំនឹងយ៉ាងប្រសើរ។ ថ្ងៃនេះលោកអ្នកអាចធ្វើការផ្លាស់ប្តូរការងារបានទៅតាមបំណង ប្រាថា្ន ហើយផលលាភក៏នឹងកើនឡើងច្រើនផងដែរ។ ក្នុងពេលស្របគ្នានេះអ្នកអាចជួបនូវ បញ្ហាមួយចំនួន ប៉ុន្តែសូមកុំមានការព្រួយបារម្ភពីព្រោះទាំងនេះជាហេតុការណ៍បណ្តោះ អាសន្នប៉ុណ្ណោះ។ លោកអ្នកមិនចាំបាច់ត្រូវបង្ខំខ្លួនឯងទៅក្នុងស្ថានភាពតានតឹង ពេកនោះ ទេ តែគួរបណ្តោយហេតុការណ៍ខ្លះទៅតាមធម្មជាតិ ខ្លះទើបល្អ។ ហើយក្នុងពេលបន្ទាប់នេះ អ្នកនឹងមានឳកាសកាន់តែធំ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់អ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំលោកអ្នកឲ្យត្រៀមខ្លួន ទទួលយក អំណោយផលដ៏ប្រសើរសម្រាប់អភិវឌ្ឍន៍ស្ថានភាពការងារក្នុងពេលនេះ និងទៅ អនាគត។ អ្នកអាចកែប្រែរាល់ភាពតានតឹង បញ្ហាប្រទាក់ក្រឡា និងភាពមិនចុះសម្រុង ផ្សេងៗ។ ប្រសិនបើអ្នកនឹងធ្វើជំនួញវិញ នោះផលលាភកើនឡើងក្នុងកំរិតខ្ពស់បំផុត។ ប៉ុន្តែទាក់ទង នឹងរឿងលុយកាក់ សូមមានការចែករំលែកខ្លះ ឬចូលរួមក្នុងសកម្មភាពមនុស្ស ធម៌។ ក្រៅពីនេះ ប្រសិនបើអ្នកសម្រេចចិត្តចង់ផ្លាស់ប្តូរការងា ឬចាកចេញពីស្ថានភាពការ ងារចាស់គឺអាចធ្វើទៅបានដោយគ្មានផលជំទាស់នោះទេ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារថ្ងៃនេះប្រហែលជាមិនអាចបំពេញសេចក្តីប្រាថ្នា របស់អ្នកបាននោះទេ។ ផលចំនេញហាក់នៅឆ្ងាយពីការទទួលបាន បើទោះបីជាលោកអ្នក ខិតខំប្រឹង ប្រែងយ៉ាងណាក្តី ដូច្នេះសូមកុំចំណាយលុយកាក់ ឬពេលវលាច្រើនពេក។ គួរ រក្សាអ្វីៗឲ្យនៅ ដដែល ហើយរងចាំឳកាសល្អប្រសើរជាងនេះនៅថ្ងៃមុខ។ លើសពីនេះ លោក អ្នកអាចទទួល បានការខកបំណងក្នុងការរំពឹងនូវមុខតំណែងខ្ពស់ ឬប្រធានបទទាំងឡាយ ណាដែលហួស ពីការទទួលបន្ទុករបស់អ្នក។ ផ្ទុយទៅវិញ លោកអ្នកនៅ តែអាចធ្វើទំនាក់ ទំនងតូចធំក្នុងក្រៅល្អបានប្រសើរ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកកំពុងមានដំណើរ ការល្អ ហើយស្ថានភាពក៏រឹងមាំផងដែរ។ លោកអ្នកកំពុងមានមនុស្សដែលនៅក្បែរខ្លួនចាំ ជួយយកអាសារ ដូច្នេះបញ្ហានៅក្នុងថ្ងៃនេះនឹងមិនបង្ករជាកង្វល់ដល់លោកអ្នកឡើយ។ ប៉ុន្តែ មុននឹងប្រគល់របាយការណ៍ការងារ សូមពិនិត្យមើលទិន្នន័យទាំងអស់ម្តងទៀត។ អ្នកអាច បាត់បង់ ឬច្រលំទិន្នន័យ ដូច្នេះកុំធ្វើឲ្យខាតប្រយោជន៍ព្រោះការធ្វេសប្រហែស។ ក្រៅពីនេះ សូមមានការប្រុងប្រយ័ត្នអោយបានច្រើនបំផុតចំពោះជំងឺដង្កាត់ដែលនឹងអាចកើតឡើង។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកក្នុងពេលនេះហាក់ជួបប្រទះ នូវភាពស្មុគ្រស្មាញ។ ក្នុងពេលនេះសូមយកចិត្តទុកដាក់ ទៅលើអាកប្បកិរិយា និងពាក្យសំដី ជាពិសេស។ ភាពអវិជ្ជមានដែលកើតឡើងដោយលោកអ្នកផ្ទាល់ គឺពិតជាចំណុចដែលមាន ហានិភ័យខ្ពស់។ ចំពោះការលំបាក និងបញ្ហាដែលបាន កើតឡើង មិនគួរដាក់ចិត្តពេកនោះ ទេ។ ក្នុងនោះសូមមានការជឿទុកចិត្តចំពោះបទពិសោធន៍ និងចំណេះជំនាញរបស់ខ្លួន។ បើអ្នកអាចគ្រប់គ្រងស្ថានភាពផ្លាស់ប្តូរពីខាងក្រៅដោយជំនឿចិត្តបាន នោះគឺអ្នកអាចផ្លាស់ប្តូរ ស្ថានភាពអាជីពអោយក្លាយទៅជាប្រសើរវិញបាន។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងថ្ងៃនេះមានដំណើរការល្អ ប៉ុន្តែ ក៏ទាមទារការខិតខំព្យាយាមរបស់អ្នកយ៉ាងខ្លាំងក្លាផងដែរ។ ការពិតលោកអ្នកមាន មនុស្សនៅក្បែរខ្លួនដែលមានសមត្ថភាព និងទឹកចិត្តល្អ ប៉ុន្តែប្រហែលជាអ្នកក៏គួរកំណត់ទៅ លើការស្នើសុំជំនួយដែរ។ កិច្ចការងារធ្ងន់ស្រាលនានា គឺអ្នកអាចដោះស្រាយបានដោយខ្លួន ឯង ដូច្នេះមិនចាំបាច់ការពឹងពាក់លើអ្នកដទៃពេកនោះទេ។ ក្នុងនោះសូមលោកអ្នកប្រើ ប្រាស់ពេលនេះដើម្បីដោះស្រាយរឿងរ៉ាវប្រមូលផ្តុំទាំងអស់។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តសន្យាផ្តល់ជូនលោកអ្នកនូវពត៌មានដែល គួរ ឲ្យចាប់អារម្មណ៍បំផុតនៅពេលល្ងាច។ សូមថ្លៃងអំណរគុណចំពោះការខិតខំប្រឹងប្រែង និង សម្របខ្លួនយ៉ាងល្អបំផុតកន្លងមក ពីព្រោះអ្នកអាចប្រើប្រាស់ពេលវេលានេះទាញយក ប្រយោជន៍នៅពេលនេះ ព្រមទាំងអាចសាងគ្រឹះសម្រាប់អនាគតការងារផងដែរ។ ផ្ទុយទៅ វិញ ទំនាក់ទំនងនៅក្នុងពេលនេះបែរជាមិនសូវល្អទៅវិញ។ ក្នុងនោះដែរ សូមលោកអ្នក ព្យាយាមចូលអោយកាន់តែកៀកទៅនឹងការងារ ឬស្ថានការណ៍ដែលបានកើតឡើង។ ចំណែកទំនាក់ទំនងជាមួយនឹងថ្នាក់លើមិនគួរធ្វើអោយរយាលនោះទេ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការងារ។ លោកអ្នកអាចទាមទារការគាំទ្រពីមនុស្សនៅជុំវិញខ្លួន ដ៏ដូចជាដៃគូជំនួញ បានល្អណាស់។ ចំណែកផលលំបាក និងបញ្ហាទាំងឡាយដែលទាក់ទងនឹងការងារទាំងអស់ នឹងត្រូវបានដោះស្រាយឲ្យជ្រះស្រលះ ដូច្នេះផលលាភទំាងឡាយក្នុងថ្ងៃនេះនឹងផ្តល់ជូន ដល់អ្នកយ៉ាងពេញចិត្ត។ ក្នុងករណីដែលមានការស្នើសុំសម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការ សូមកុំបោះបង់ចោលឲ្យសោះ។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងធ្វើការងារជាក្រុម នោះផល ចម្រើនលូតលាស់នឹងកើតឡើងទ្វេរដង។
ចំណាំៈ
ឆ្នាំទាំង៥ ឆ្លូវ ថោះ ម្សាញ់ ច កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផល សម្រាប់ការចរចា និងការបង្កើតមុខរបរថ្មី។