រកឃើញយានយន្តល្មើសចំនួន ៥៩០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៦ ខែសីហា ម្សិលមិញ
ភ្នំពេញ ៖ យោងតាម របាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពី ចរាចរណ៍ ផ្លូវគោក នៅ ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២ ម្សិលមិញឱ្យដឹងថា មាន គោលដៅ ចំនួនសរុប ១៦០ គោលដៅ មានយានយន្ចូល គោលដៅ ចំនួន ៣.០៤៤ គ្រឿង ម៉ូតូ ២.៥២៨ គ្រឿង ក្នុង នោះរកឃើញយានយន្ត ល្មើស សរុបចំនួន ៥៩០គ្រឿង មានម៉ូតូចំនួន ៥១៧គ្រឿងត្រូវ បាន ផាកពិន័យ ទៅតាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។
ដោយឡែក ក្នុង រយៈពេល ១៦ ថ្ងៃ ( ថ្ងៃ ទី ០១-១៦ ខែសីហា ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ៤៦.៦៥៨ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៥.០៨១ គ្រឿង ម៉ូតូ មាន ចំនួន ៤.៤១៧ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . ប.ក នៅ ទូ ទាំង ប្រទេស ។
បើតាមរបាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ១៦ ថ្ងៃ នៃ ខែសីហា នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ ផ្លូវគោកយ៉ាង ល្អ ប្រសើរ ។
សូមជម្រាប់ផងដែរថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលឱ្យមានមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ ៥នាក់ (ស្រី ២នាក់) និងរបួសស្រាល ២នាក់ (ស្រី ០នាក់) គឺកើតឡើង ដោយសារតែការប៉ះទង្គិចគ្នា ចំនួន ៨លើក៕ ដោយ៖ ឆៃហួត




