អភិបាលរងខណ្ឌមានជ័យ ចុះសម្របសម្រួលបើកប្រាក់ឈ្នួលពលកម្មជូនកម្មករជាង១០០នាក់ ក្នុងការដ្ឋានសំណង់ធនាគារហត្ថា

ភ្នំពេញ: លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងតំណាងក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀល ថ្ងៃព្រហស្បតិ៍ត ទី ១៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញបើកប្រាក់ខែជូនកម្មករសរុប ចំនួន ១៣១ នាក់ ដែលបានធ្វើការតវ៉ា់ទាមទារបើកប្រាក់ខែ សម្រាប់ខែកក្កដា របស់ក្រុមហ៊ុនសាងសង់ SBS ដែលម៉ៅការពីក្រុមហ៊ុន SMED ដែលមានទីតាំងស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយមិនបើកប្រាក់ខែជូនពួកគាត់។

គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា មានករណីកម្មករ៤៥ នាក់ បានធ្វើការតវ៉ា់ទាមទារបើកប្រាក់ខែ សម្រាប់ខែកក្កដា ពីក្រុមហ៊ុនសាងសង់ SBS ដែលម៉ៅការពីក្រុមហ៊ុន CMED មិនបានបើកប្រាក់ខែជូនពួកគាត់ សរុបចំនួន ១៣១ នាក់ សរុបទឹកប្រាក់ចំនួន ៥០ ០០០ដុល្លារ។

បន្ទាប់មក លោកឌី រត្ន័ខេមរុណ និងតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកប្រាក់ខែ សម្រាប់ខែកក្កដា ជូនកម្មករទាំង ១៣១ នាក់ ក្នុងនោះបើកបានជាក់ស្តែង ១២៥ នាក់ និង អវត្តមាន ប្រាំមួយនាក់ មិនទាន់បានបើកជាប់រវល់ទៅស្រុក ប៉ុន្តែក្រុមហ៊ុន បានរក្សាប្រាក់ឈ្នួលជួនពួកគាត់ ហើយនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុននឹងបន្តបើកប្រាក់ឈ្នួលជូនពួកគាត់ ចំនួន ១៥ថ្ងៃ សម្រាប់ ខែសីហា ឆ្នាំ២០២២។

បន្ទាប់ពីទទួលបានបើកប្រាក់ខែរួចរាល់ កម្មករបានសំដែងនូវសេចក្តីត្រេកអរសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងក្រៃលែងដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ដែលបានជួយអន្តរាគមន៍ជូនពួកគាត់ ព្រមទាំងបានប្រាក់ខែប្រកបដោយក្តីរីករាយបំផុត៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner