រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការជាមួយអង្គការទស្សនៈពិភពលោក បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២២ និងពិគ្រោះយោបល់លើការអនុវត្តគម្រោងគាំពារសង្គមដើម្បីបញ្ចប់ភាពក្រីក្រ

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការជាមួយអង្គការទស្សន:ពិភពលោក បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២២ និងពិគ្រោះយោបល់លើការអនុវត្តគម្រោងគាំពារសង្គមដើម្បីបញ្ចប់ភាពក្រីក្រ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារកិច្ចគាំពារសង្គម ដើម្បីបញ្ចប់ភាពក្រីក្រ និងមានការចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត និងមន្ទីរស្ថាប័នពាក់ព័ន្ធ តំណាងអង្គការទស្សនៈពិភព ព្រមទាំងលោក លោកស្រីមកពីមូលដ្ឋានស្រុក ឃុំ គោលដៅ សរុប ១០២នាក់ ។

លោក អម សុភា អភិបាលរងខេត្ត មានប្រសាសន៍ថា គម្រោងកិច្ចគាំពារសង្គមដើម្បីបញ្ចប់ភាពក្រីក្រគឺជាគម្រោងសាកល្បងមួយដែលផ្តោតលើការលើកស្ទួយជីវភាពគ្រួសារក្រីក្រ១៥៧២គ្រួសារនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ ដោយឡែកស្រុកទឹកផុសមាន ៧៦០គ្រួសារ ដែលកំពុងទទួលផលពី គម្រោងដោយផ្ទាល់ ក្នុងនោះចំនួន ៣៩៩គ្រួសារស្ថិតក្នុងទ្រព្យសកម្មនិង ៣៦១គ្រួសារស្ថិតក្នងក្រុមទទូលបានការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែ និងដើមទន់ផងដែរ ។

អង្គការក្រៅរដ្ឋាភិបាលគឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិជួយគាំទ្រ ថ្មីៗនេះរាជរដ្ធាភិបាល បានដាក់ចេញនូវច្បាប់សហគមន៍ និងអង្កការមិនមែនរដ្ឋាភិបាល ដើម្បីបង្កើនបរិយាកាសនៃភាពជាដៃគូរប្រកបដោយ សុខដុមរណីយកម្ម ជាក់ស្តែងយុទ្ធសាស្ត្រ ចតុកោណ របស់ រាជរដ្ឋាភិបាលអាណត្តិទី ៦ បន្តជំរុញភាពជាដៃគូរ ប្រកបដោយ បរិយាបន្ន ដើម្បីកៀរគរធនធានហិរញ្ញប្រទានពីគ្រប់ប្រភពយកមកបម្រើឱ្យការខិតខំប្រឹងប្រែងលើគោលដៅអភិវឌ្ឍន៍ ។

ឯកឧត្តមមានប្រសាសន៍បន្តថា ដើម្បីរក្សាបាននូវនិរន្តរភាព និងធានាបានសម្រេចគោលដៅគម្រោងជាប្រយោជន៍ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រអាស្រ័យលើការសហការ ការធ្វើផែនការ រួមគ្នាចូលរួមអនុវត្តដើម្បីលើកទឹកចិត្តជម្រុញគាំទ្រ និងការប្រឹក្សាជាប្រចាំដល់កសិករក្រោមបរិកាសយោគយល់ អធ្យាស្រ័យនិងការឱ្យតម្លៃគ្នាទៅវិញទៅមក ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាពធូរធាឡើងវិញ ៕ សុខ គឹមសៀន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner