សមត្ថកិច្ចខេត្តត្បូងឃ្មុំ បង្ហាញមុខជនល្មើសករណីឆបោក និងករណីជំរិតទារប្រាក់ ដោយយកឈ្មោះ និងតំណែងមន្ត្រីជាន់ខ្ពស់មកប្រើ
ត្បូងឃុំ៖ នៅរសៀលថ្ងៃទី២១ ០៧ ២០២០ នៅស្នងការដ្ឋានខេត្តត្បូងឃ្មុំ បានធ្វើសន្និសីទកាសែត បង្ហាញឈ្មោះ ជន ឆបោក ពីរនាក់ ដែលបានប្រើឈ្មោះ ថាជាថ្នាក់ដឹកនាំ និងស្ថាប័ន ក្រសួងនានា ដើម្បីទៅជំរិតទាលុយពី មន្ត្រីរាជការ មានឋារន្តស័ក្តិហើយ ហើយក៏ស៊ើបរកមន្ត្រីណាចង់កាន់តំណែង តួនាទីនានា ឲ្យពួកគេរត់ការ ជួយឲ្យឡើងកាន់តំណែង ជាថ្នូរនឹង ការផ្តល់ប្រាក់ច្រើនសន្ធឹកសន្ធាប់ ។
ការធ្វើប្រកាសធ្វើសន្និសីទកាសែតនេះ ដែលមានការចូលរួមដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និង លោក ឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការខេត្តត្បូងឃ្មុំ ដោយបាន បង្ហាញមុខជនល្មើសឆបោក ដែលបានក្លែងយក ឈ្មោះថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចតេជោ និងស្ថាប័ន ក្រសួងនានាទៅប្រើប្រាស់ខុសច្បាប់នាពេលកន្លងមក ដើម្បីជំរិតទាលុយ ទាលុយ តាមរូមភាពផ្សេងៗ ។
បើយោងតាម លោក ឧត្តមសេនីយ៍ទោ បែន រ័ត្ន បានមានប្រសាសន៍ថា ជនឆបោក ម្នាក់ជាមេក្លោង និងម្នាក់ជា ជំនួយការនេះ សមត្ថកិច្ចតាមឃាត់ខ្លួនបាន ដោយបានសហការជាមួយស្នងការខេត្តស្វាយរៀង ស្នងការខេត្តត្បូងឃ្មុំធ្វើការឃាត់ខ្លួន បានទាំង២នាក់ ដោយម្នាក់ជាមេខ្លោង ឈ្មោះ នៅយប់ថ្ងៃ០៦ ខែកក្កដាឆ្នាំ២០២០នៅខេត្តស្វាយរៀង និងស្ត្រីជាលេខានោះ មានឈ្មោះ ខន សុម៉ាលី ហៅទូច ភេទស្រីអាយុ ៣៤ឆ្នាំ ឃាត់ខ្លួនថ្ងៃ ៦ខែកក្កដាឆ្នាំ២០២០។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា ជនឆបោក មានឈ្មោះ សួន មុន្នី រស់នៅស្វាយរៀង ជាមេក្លោងជនឆបោក និង ស្ត្រីម្នាក់ ឈ្មោះ ខន សុម៉ាលី ជាជំនួយការរបស់ជនឆបោក ហើយ ឥឡូវនេះ យើងបានកសាងសំនណុំរឿង បញ្ជួនទៅតុលាការ សាលាដំបូងសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការ តាម នីតិវិធីច្បាប់ ។
ក្នុងពេល ធ្វើសន្និសីទកាសែតនោះ កូន របស់ស្ត្រី ជាជំនួយការមេក្លោង សុំអង្វរ សមត្ថកិច្ច កុំឲ្យចាត់ការផ្លូវច្បាប់លើ ម្តាយរបស់ខ្លួន ខណ:ម្តាយរបស់ខ្លួន មានកូនខ្ចី ខ្វះឈាម ក៏ប៉ុន្តែ សមត្ថកិច្ចបញ្ជាក់ថា មិនអាចលើកលែងបានទេ ហើយសូមឲ្យ បង ប្អូនជនរួមជាតិ កុំចាញ់បោក បុគ្គលខិលខូចតទៅទៀត ហើយមុន នឹងជឿ សូមពិនិត្យ ឲ្យច្បាស់ ៕