ក្រុមមេខ្លោងដែលញុះញង់ឱ្យប្រជាពលរដ្ឋចូលទៅទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងចេញមកសារភាពជាបន្តបន្ទាប់
អត្ថបទដោយ៖
ឈឹម សុផល
ភ្នំពេញ៖ ក្រុមមេខ្លោងដែលញុះញង់ឱ្យប្រជាពលរដ្ឋចូលទៅទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងនៅភូមិសាស្ត្រចំណុចគីឡូម៉ែត្រលេខ១៥ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានចេញមកសារភាពជាបន្តបន្ទាប់ជាមួយអាជ្ញាធរខេត្តព្រះសីហនុ និងបានសុំទោសជាសាធារណៈ។
ការចូលខ្លួនសារភាពកំហុសជាបន្តបន្ទាប់របស់ក្រុមមេខ្លោងនេះធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានណែនាំឱ្យជនបន្លំធ្វើជាអ្នករងគ្រោះក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុ ចូលខ្លួនសារភាពកំហុស។ សូមអញ្ជើញស្តាប់ចម្លើយសារភាពរបស់ឈ្មោះ ផុន ផេន កែម ហាន និង នាង វឹង ដូចខាងក្រោម៖
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។