លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជន ក្នុងកម្មវិធី ចង្ក្រានសប្បុរសលើកទី១២ ដែលបានជួយដល់ប្រជាពលរដ្ឋប្រកបរបររើសសំរាមចំនួន ២៨៣គ្រួសារ នៅខណ្ឌដង្កោ
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រកបរបររើសសំរាមចំនួន ២៨៣គ្រួសារ មកពីខណ្ឌដង្កោ ក្នុងកម្មវិធី ចង្ក្រានសប្បុរសលើកទី១២ នាព្រឹកថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០២២ នៅសាលាសង្កាត់ជើងឯក ។
កម្មវិធីថ្ងៃនេះ ដំណើការទៅបានក្រោមជំនួយឧបត្ថម្ភដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកម្មវិធីចង្ក្រានសប្បុរស និង លោកជំទាវ ឈីវ ភិរម្យ រួមជាមួយ ក្រុមហ៊ុន CP Cambodia, ហាង ធូបកាហ្វេ, ហាង ខយ, ចុងភៅការ សេង ហុកហេង និងសប្បុរសជនជាច្រើនទៀត ។
ថ្លែងក្នុងឱកាសនេះឯកឧត្តម លី ច័ន្ទតុលា បានអរគុណសន្តិភាព អរគុណសម្តេចតេជោ។តាមរយ:ពិធីនេលោក បានអំពាវនាវដល់មាតា បិតាគ្រប់ត្រូវបញ្ជូនកូនទៅចូលរៀនឲ្យបានគ្រប់គ្រប់ៗគ្នា និងធ្វើការចែករំលែកបន្តដល់អ្នកដែលខ្វះខាតជាងខ្លួន ។
ថ្លែងក្នុងឱកាសនោះ ដែលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំមកនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។
លោកជំទាបបានបន្តទៀតថា តាមរយៈ នៃការចែករំលែកធនធាន នៅក្នុងថ្ងៃនេះគឺជាការកសាងនូវអំពើល្អ ដោយបានបង្ហាញនូវក្តីស្រឡាញ់ ការយកចិត្តទុកដាក់ នឹងជួយឲ្យកុមារដែលនៅក្នុងបន្ទុកមានការលូតលាស់ល្អ ជាពិសេស គឺបញ្ញា ស្មារតី និងចំណេះដឹង ។
លោកជំទាវក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋក្នុងកម្មវិធី ត្រូវ បន្តរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិឌ្ឍន៍ជាតិ។ចូលរួម គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាត សង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមនួយនឹងវិធានការ ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ ១៩ និងជំងឺឆ្លងផ្សេងៗផងដែរ ។
លោកជំទាវបានស្នើឲ្យ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ រួមជាមួយសប្បុរសជនដទៃ បន្ត សកម្មភាពមនុស្សធម៌ និងជាការចែករំលែកនូវក្តីស្រឡាញ់ តាមវប្បធម៌នៃការចែករំលែកនេះបន្តជួយ ដល់ប្រជាពលរដ្ឋដែលជួបការលំបាក ៕ដោយ៖ ថេត វិចិត្រ ហេង សម្បតិ្ត




























