លោក ចូ បៃដិន ពិភាក្សាស្ថានភាព នៅអ៊ុយក្រែនជាមួយមេដឹកនាំអឺរ៉ុប

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែនជាមួយមេដឹកនាំអង់គ្លេស បារាំង និងអាល្លឺម៉ង់ ។ សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យម្សិលមិញ ដោយបញ្ជាក់ថា លោក បៃដិន បានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ ។

បើតាមសេចក្តីថ្លែងការណ៍ដដែល ក្រុមមេដឹកនាំបានអះអាងពីការបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

បន្ថែមលើនេះ ក្រុមមេដឹកនាំក៏បានពិភាក្សាអំពីស្ថានភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា រួមទាំងតម្រូវការដើម្បីជៀសវាងប្រតិបត្តិការយោធានៅជិតរោងចក្រ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ជាក់អំពីស្ថានភាពនៃប្រព័ន្ធសុវត្ថិភាព។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា ក្រុមមេដឹកនាំក៏បានពិភាក្សាអំពីការចរចាជាបន្តទៀត ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner