ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិត សាកល វិទ្យាល័យអាស៊ី-អឺរ៉ុប
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញប្រគល់ សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកល វិទ្យា ល័យអាស៊ី-អឺរ៉ុបប្រមាណជាង ៣,០០០នាក់។ វត្តមានរបស់សម្តេចតេជោ គឺជាលើកទី១៤ហើយ ដែលសម្តេចបាន អញ្ជើញចែកសញ្ញាបត្រ និងវិញ្ញាបន បត្រ ជូននិស្សិត និងសិស្សរបស់ អង្គការ និងសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គិតចាប់តាំង ពី ឆ្នាំ២០០៣ មក។
របាយការណ៍របស់សាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតដែលទទួល សញ្ញាបត្រនៅ ថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៦៦នាក់។
សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គឺជាគ្រឹះស្ថានសិក្សាមួយ ដែលបាន ចូលរួម ចំណែកយ៉ាង សំខាន់ក្នុងការបណ្តុះបណ្តាលធនធាន មនុស្ស នៅកម្ពុជា ស្របតាមគោលនយោ បាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។ លោកបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកល វិទ្យាល័យ អាស៊ី-អឺរ៉ុប បានឱ្យដឹងថា គិតចាប់ពីឆ្នាំសិក្សា ២០០៥-២០០៦ ដល់ ឆ្នាំ សិក្សា ឆ្នាំ ២០២០-២០២១ មានសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបាន បញ្ចប់ការសិក្សាចំនួន ៦០,៩០២ នាក់។ ដោយឡែកសិស្សវិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាវិញមានចំនួន ៩,៦៦៥ នាក់។
ដើម្បីចូលរួមលើកកម្ពស់ការបណ្តុះបណ្តាល និងកសាងធនធាន មនុស្ស នៅកម្ពុជា ស្របតាម គោលនយោបាយ និងចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ លោក ឌួង លាង បានលើកឡើងថា សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានចូលរួម ចំណែក យ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃ ការបណ្តុះ បណ្តាល ធនធានបញ្ញាជន ក្នុងបរិបទនៃសង្គមពុទ្ធិ ក្នុងនោះបានអនុវត្តតាម ផែន ការយុទ្ធសាស្ត្រក្នុងគោលដៅចូលរួម អនុវត្តតាមគោលនយោបាយ និងផែនការជាយុទ្ធ សាស្ត្រ វិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើមបំផុត៕
ដោយ៖ វណ្ណលុក


