យុវជន ស.ស.យ.ក និងយុវជនស្ម័គ្រចិត្ត នៃក្រុមសម្ព័ន្ធដើម្បីសង្គម ទទួលបានប័ណ្ណសរសើរលើកទឹកចិត្ត ក្រោយបានចូលរួមជួយក្នុងការងារសង្គមនាពេលកន្លងមក

ភ្នំពេញ៖ សមាជិក សមាជិកា យុវជន ស.ស.យ.ក និងយុវជនស្ម័គ្រចិត្ត នៃក្រុមសម្ព័ន្ធយុវជនស្ម័គចិត្ត ដើម្បីសង្គម បានទទួលប័ណ្ណសរសើរលើកទឹកចិត្ត បន្ទាប់ពីបានចូលរួមជួយក្នុងការងារសង្គមជាតិ និងថ្នាក់ដឹកនាំនាពេលកន្លងមក ដែលពិធីសំណេះសំណាលនេះ បានធ្វើឡើងក្រោមវត្តមាន លោកសាស្ត្រាចារ្យបណ្ឌិត ជឿង គីមជាង ប្រធានសមាគមសម្ព័ន្ធយុវជនស្ម័គ្រចិត្តដើម្បីសង្គម និងសហគ្រិនកម្ពុជា នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនេះ លោកសាស្ត្រាចារ្យបណ្ឌិត ជឿង គីមជាង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម នួន ផារ័ត្ន រួមនឹងថ្នាក់ដឹកនាំយុវជន ស.ស.យ.ក ជូនដល់សមាជិក សមាជិកា យុវជន ស.ស.យ.ក និងយុវជនស្ម័គ្រចិត្ត នៃក្រុមសម្ព័ន្ធយុវជនស្ម័គចិត្ត ដើម្បីសង្គម ដែលបានចូលរួមចំណែកជួយដល់ការងារសង្គមនាពេលកន្លងមក ។

លោក ជឿង គីមជាង ក៏បានលើកឡើងពីប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ថា ស.ស.យ.ក. បានបណ្តុះទម្លាប់នៃការកសាងអំពើល្អក្នុងសង្គម ដែលចង់បង្ហាញទៅកាន់សមាជិក សមាជិកា ក្នុងអង្គពិធីទាំងអស់ឱ្យយល់ពីបេសកកម្មដែល ស.ស.យ.ក. បានអនុវត្តនាពេលកន្លងមក មិនមែនត្រឹមតែធ្វើឱ្យសាធារណជនបានស្គាល់កាន់តែច្បាស់អំពីគោលដៅ និងចក្ខុវិស័យរបស់ស.ស.យ.ក.នោះទេ ដោយឯកឧត្តមប្រធាន បានស្នើឱ្យសមាជិក សមាជិកា បន្តទម្លាប់ចេះជួយគ្នា និងការចូលរួមជាសង្គមដោយមិនចាំបាច់មានការចាត់តាំងពីថ្នាក់ដឹកនាំ។

ទន្ទឹមនេះ លោកប្រធានសមាគមសម្ព័ន្ធយុវជនស្ម័គ្រចិត្តដើម្បីសង្គម ក៏បានអំពាវនាវដល់សមាជិក សមាជិកា ទាំងអស់ បន្តកសាងអំពើល្អ កសាងសមិទ្ធផល និងព្យាយាមសិក្សាស្វែងយល់បញ្ហាប្រឈមបន្ថែមទៀតដើម្បីពិនិត្យលទ្ធភាពចូលរួមដោះស្រាយបញ្ហាមួយចំនួនដែល ស.ស.យ.ក. អាចធ្វើបានជូនចំពោះប្រជាពលរដ្ឋ។

លោកប្រធានសមាគម ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបង្កបរិយាកាសល្អប្រសើរសម្រាប់ក្រុមការងារយុវជននៅទូទាំងប្រទេស ឱ្យមានការចូលរួមចំណែកជួយសង្គមជាតិ និងប្រទេសជាតិទាំងមូល ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner