ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី ៣១ សីហា ២០២២៖
ទសវត្សរ៍៨០ និង៩០ តម្រូវការរបស់ប្រជាពលរដ្ឋគឺស្បៀងអាហារ តែបច្ចុប្បន្នគឺតម្រូវការប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរ
បើមិនវិនិយោគលើកោះពេជ្រទេ នោះមិនមានក្រុងថ្មីនោះឡើយ គឺនៅតែជាតំបន់ដើមត្រែងយោល។ ការអភិវឌ្ឍនេះផ្តល់ការងារជាច្រើនកន្លែងដល់ពលរដ្ឋខ្មែរ
រាជរដ្ឋាភិបាល កំពុងសិក្សាបង្កើតក្រុងល្វាឯម។ រាជរដ្ឋាភិបាល ក៏មានគម្រោងសាងសង់ស្ពានឆ្លងទៅក្តីតាកុយ និងស្ពានព្រែកប្រា
ជម្រើសផ្លូវសម្រាប់រាជធានីភ្នំពេញនាពេលអនាគត ប្រហែលមិនមែនរថភ្លើងលើអាកាសនោះទេ គឺផ្លូវរថភ្លើងក្រោមដី
សង្ឃឹមថា កូរ៉េខាងត្បូង នឹងយកចិត្តទុកដាក់រឿងសាងសង់ស្ពានឆ្លងទន្លេសាបក្នុងរាជធានីភ្នំពេញ
កម្ពុជាផ្លាស់ប្តូរពីអត់ស្បែកជើងពាក់ មកមានស្បែកជើងពាក់ អត់កង់មកមានកង់ និងកំពុងមានយានយន្តប្រើប្រាស់រហូតស្ទះចរាចរណ៍
នៅចុងខែធ្នូ ២០២២នេះ សម្តេចនឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប នៅព្រុចសែល ប្រទេសបែលហ្សិក
សូមអភ័យទោសរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ កុំឱ្យដាក់ពាក្យបណ្តឹងលើពលករ ដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសរបស់ ខឹម វាសនា
សម្តេចអរគុណប្រជាពលរដ្ឋរស់នៅតំបន់អង្គរដែលបានស្ម័គ្រចិត្តរើចេញ។ បើមិនរើចេញទេ នឹងធ្វើឱ្យប្រាសាទអង្គរប្រឈមដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
ខឹម វាសនា ចង់ប្រែក្លាយពីជំនឿទៅជានយោបាយ ដោយបង្ខំឱ្យរាជរដ្ឋាភិបាលប្រើកម្លាំង
សម្តេចកំពុងកង្វល់រឿងប៉ះពាល់ដល់ច្រវ៉ាក់ផលិតតាមបណ្តារោងចក្រ សហគ្រាសនានា
ព្រមានសកម្មជននយោបាយប្រឆាំងនៅខេត្តកំពង់ធំឱ្យប្រយ័ត្នប្រយែងពាក្យសម្តី
នៅពេលកើតមានព្រឹត្តិការណ៍ជួបជុំនៅចម្ការ ខឹម វាសនា សម្តេចបានដាក់ចេញបទបញ្ជាចំនួនពីរ ទី១៖ ត្រូវការពារសន្តិសុខឱ្យបានកុំឱ្យបាតដៃទី២ ឆ្លៀតប្រើបង្កើតរឿង និងទី២៖ ដាច់ខាតមិនឱ្យទៅដណ្តើមដីនៅរុណតាឯក
ដីនៅរុនតាឯកអត់មានត្រូវបែកចែកឱ្យអ្នកគាំទ្រ ខឹម វាសនា នោះឡើយ។ បើ ខឹម វាសនា ចិត្តល្អគួរបែងចែកដីចម្ការ ១២ហិកតានោះ ឱ្យទៅអ្នកគាំទ្រទៅ
ណែនាំឱ្យអភិបាលខេត្តសៀមរាប រៀបចំរថយន្តជួយដឹកអ្នកគាំទ្រលោក ខឹម វាសនា ត្រឡប់ទៅផ្ទះវិញ ហើយត្រូវរៀបចំបាយទឹកជូន
ស្នើលោក ខឹម វាសនា ឱ្យបញ្ឈប់សកម្មភាព និងកុំបង្ខាំងប្រជាពលរដ្ឋ។ ត្រូវអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ
គ្មានភាពចាំបាច់ប្រើកម្លាំង ឬអាវុធ ទៅបំបែកការជួបជុំនៅដីចម្ការរបស់ ខឹម វាសនា នោះឡើយ
ការជួបជុំនៅចម្ការលោក ខឹម វាសនា និងការធ្វើបាតុកម្មនៅផ្លូវវេងស្រេង ជាស្ថានភាពខុសគ្នា
មេធាវីរាជរដ្ឋាភិបាល លោក គី តិច កំពុងនៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីតតាំងក្តីលើសំណុំរឿងប្តឹង សម រង្ស៉ី នៅថ្ងៃទី១ កញ្ញា ២០២២
ផ្តាំទៅអ្នកវិភាគក្រៅប្រទេសថា គ្រួសារសម្តេចមិនមានមហិច្ឆតាដណ្តើមតំណែងនាយករដ្ឋមន្ត្រីគ្នា។ បើខ្លួនឯងមិនកើត កុំនឹកស្មានថាគេមិនកើតដូចខ្លួន
ស្នើរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យលើកម្មវិធីប្រកួតប្រជែងបវរកញ្ញា Miss Grand Cambodia
ណែនាំឱ្យអភិបាលខណ្ឌ និងប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ ខិតខំដោះស្រាយបញ្ហាផ្លូវខូច។ អភិបាលក្រុងតាខ្មៅត្រូវដកចេញពីតំណែង ព្រោះមិនព្រមមើលផ្លូវខូច
រថយន្តដឹកលើសទម្ងន់ គឺត្រូវតែពិន័យមិនលើកលែងនោះឡើយ៕