រដ្ឋបាលឃុំជ្រៃបាក់បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ២ខ្សែមានប្រវែង ៩៨១ម៉ែត្រ ជាថវិកាមូលនិធិរបស់ឃុំ និងថវិកាបដិភាគរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ រដ្ឋបាលឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានបើកការដ្ឋានសាង
សង់ផ្លូវបេតុងអាមេចំនួន ២ខ្សែមានប្រវែង ៩៨១ម៉ែត្រឆ្លងកាត់ភូមិចំនួន ២គឺភូមិត្រពាំងអននិងភូមិឃ្លៃស្ថិតនៅក្នុងឃុំជ្រៃបាក់ ការបើកការដ្ឋានខាងលើនេះមានការចូលរួមពីអាជ្ញាធរភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិជាង ២០០នាក់ផងដែរ ។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវខាងលើនេះ លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់បានលើកឡើងថា ប្រជាពលរដ្ឋរបស់យើងនៅក្នុងភូមិទាំង ២ក៏ដូចពលរដ្ឋនៅក្នុងឃុំជ្រៃបាក់ទាំងមូលពិតជាមានសំណាងណាស់ ដែលសម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល និងលោក អភិបាល ខេត្ត រួមនិងអាជ្ញាធរស្រុកបានឯកភាពផ្ដល់ថវិកាឲ្យរដ្ឋបាលឃុំជ្រៃបាក់ជាង ៤២០លានរៀល បូករួមនិងថវិកា
បដិភាគរបស់ពលរដ្ឋ ដើម្បីកសាងផ្លូវបេតុងអាមេ ២ខ្សែមានប្រវែង ៩៨១ម៉ែត្រ ។

ដូច្នេះក្នុងនាមអាជ្ញាធរឃុំ ដើម្បីឲ្យគម្រោងខាងលើនេះអនុវត្តទៅដោយ
រលូនប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងអន និងភូមិឃ្លៃ ដែលមានលំនៅដ្នាន តាមបណ្ដោយផ្លូវដែលត្រូវកសាងនេះ ត្រូវចូលរួមទាំងអស់គ្នាក្នុងការសម្របសម្រួលដីធ្លីនៅតាមតាមមុខផ្ទះ ដើម្បីកសាងផ្លូវបេតុងអាមេនេះតាមគម្រោងឲ្យទទួលបានជោគជ័យ ។

លោក ចាន់ ឡេង ជំទប់ទី១ ឃុំជ្រៃបាក់ ជាអ្នកកាន់គម្រោងកសាងផ្លូវខាងលើនេះបានឲ្យដឹងថា ផ្លូវបេតុងអាមេ៉ ដែលត្រូវកសាងក្នុងគម្រោងនេះ មានប្រវែងសរុប ៩៨១ម៉ែត្រ ក្នុងនោះ១ខ្សែកសាងនៅក្នុងភូមិត្រពាំងអន មានប្រវែង ៤៣៥ម៉ែត្រ និង ១ខ្សែទៀតនៅក្នុងភូមិឃ្លៃមានប្រវែង ៥៤៦ម៉ែត្រ។

នៅក្នុងគម្រោងកសាង ផ្លូវនេះមានទទឹង ៥ម៉ែត្រកម្រាស់ ០,១៥ម៉ែត្រ និង ត្រូវកសាងលូចំនួន៤ ចំណាយថវិកាមូលនិធិឃុំចំនួន ៤២០.៥៦២. ៧០ ៥រៀល ក្នុងនោះមានថវិកាបដិភាគរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១លានរៀលផងដែរ ។

ផ្លូវបេតុងអាមេនេះកសាងដោយក្រុមហ៊ុន លោក ច្រឹក ច្រឹង មានរយៈពេលកសាង ១ឆ្នាំ និងបន្តការថែទាំជួសជុល រយៈពេល ៦ខែទៀត ទើបបញ្ចប់គម្រោង ។

បងប្អូនប្រជាពលរដ្ឋដែលបានមកចូល
រួមក្នុងពិធីបើកការ ដ្ឋានកសាងផ្លូវបេតុង ខាងលើនេះ ពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង និងសូមអរគុណសន្តិភាព ដោយសូមថ្លែងអំណរគុណយ៉ាងជ្រៅ ដល់ សម្តេច តេជោ ប្រមុខរាជរដ្ឋាភិបាលដែលបានដឹកនាំប្រកបដោយភាពដ៏ឈ្លាសវៃ និងឯកឧត្តមអភិបាលខេត្ត និងអភិបាលស្រុក និងរដ្ឋបាលឃុំជ្រៃបាក់ ដែលបានគិតគូរយកចិត្តទុកដាក់ជួយកសាងផ្លូវខាងលើនេះដែលពីមុនៗមកនៅក្នុងភូមិពួកគាត់មិនធ្លាប់មាន ផ្លូវបេតុងបែបនេះឡើយ ឥឡូវពួកគាត់មានផ្លូវល្អប្រើប្រាស់ដឹកជញ្ជូនកសិផលនានា ដើម្បីលើកស្ទួយជីវភាពរស់នៅក្នុងមូលដ្ឋាន ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner