ក្រសួងការងារនឹង បើកផ្ដល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ដល់កម្មករ ក្រុមហ៊ុន ស៊ុន ស៊ីង ហ្គាមិន នៅថ្ងៃទី១ ខែកញ្ញា

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ បានជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ស៊ុន ស៊ីង ហ្គាមិននៅថ្ងៃទី១ ខែ កញ្ញា ឆ្នាំ ២០២២។

យោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថា សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ស៊ុន ស៊ីង ហ្គាមិន ឯក មេត្តាជ្រាបថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងនឹងចាប់ផ្ដើមបើក ផ្តល់ថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលកម្ពុជាជូនបងប្អូន ចាប់ពីម៉ោង ១៤:០០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ តទៅ នៅសាលាស្រុកអង្គស្នួល ស្ថិតនៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

សូមបងប្អូនកម្មករនិយោជិតយកមកជាមួយនូវឯកសារមួយចំនួនដូចខាងក្រោម៖
១. ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner