លោក ពូទីន ពន្យល់ពីប្រតិបត្តិការយោធានៅអ៊ុយក្រែនដល់កុមាររុស្ស៊ី

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថ្លែងថា ប្រទេសរបស់លោកស្វែងរកការបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមបន្ទាប់ពីរដ្ឋប្រហារ Maidan ឆ្នាំ២០១៤ ក៏ដូចជាការទប់ស្កាត់ការកើតឡើងនៃក្រុមប្រឆាំងរុស្ស៊ីនៅក្នុងទឹកដីរបស់ខ្លួន ។

លោក ពូទីន បានធ្វើការកត់សម្គាល់បែបនេះ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះក្នុងវេទិការបើកចំហមួយសម្រាប់សិស្សសាលារុស្ស៊ី ដែលមានឈ្មោះថា “ការពិភាក្សាដ៏សំខាន់”។

លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា មនុស្សគ្រប់គ្នាជឿថា ការឈ្លានពានមួយចំនួនទៅលើផ្នែកនៃប្រទេសរុស្ស៊ីកំពុងកើតឡើងសព្វថ្ងៃនេះ… គ្មាននរណាម្នាក់យល់ ឬដឹងថា បន្ទាប់ពីរដ្ឋប្រហារនៅអ៊ុយក្រែនក្នុងឆ្នាំ២០១៤ ប្រជាជននៃទីក្រុងដូណេតស្ក៍, លូហាន់ស្ក៍, គ្រីមៀ ដែលជាផ្នែកសំខាន់មួយរបស់ពួកគេ (អ៊ុយក្រែន) នៅក្នុងករណីណាក៏ដោយ មិនចង់ទទួលស្គាល់លទ្ធផលនៃរដ្ឋប្រហារនេះទេ។

លោកថា មេដឹកនាំអ៊ុយក្រែនក្រោយរដ្ឋ Maidan ថ្មីបានចាប់ផ្តើមសង្រ្គាមលើពលរដ្ឋខ្លួនឯង ហើយបានធ្វើវាអស់រយៈពេល ៨ឆ្នាំមកហើយ។ លោក ពូទីន បានពន្យល់ទៀតថា គោលដៅរបស់យើង… បេសកកម្មរបស់យើង… បេសកកម្មរបស់ទាហានរបស់យើង និង កងជីវពលដុនបាស់ គឺដើម្បីបញ្ចប់សង្រ្គាមនេះ ដើម្បីការពារប្រជាជន ហើយជាការពិតណាស់ ក៏ដើម្បីប្រទេសរុស្ស៊ីខ្លួនឯងផងដែរ។

រុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ដោយលើកឡើងពីការបរាជ័យរបស់ទីក្រុងកៀវ ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស៍្ក ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យតំបន់ដូណេតស្ក៍ និងលូហាន់ស្ក៍ មានឋានៈពិសេសនៅក្នុងរដ្ឋអ៊ុយក្រែន។

ពិធីសារដែលសម្របសម្រួលដោយអាល្លឺម៉ង់ និងបារាំងត្រូវបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ ។ ចាប់តាំងពីពេលនោះមក អតីតប្រធានាធិបតីអ៊ុយក្រែនលោក ផេត្រូ ប៉ូរ៉ូសិនកូ បានទទួលស្គាល់ថា គោលដៅចម្បងរបស់ទីក្រុងកៀវ គឺប្រើប្រាស់បទឈប់បាញ់ ដើម្បីទិញពេលវេលា និង បង្កើតកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner