ថ្ងៃនេះក្រសួងសុខាភិបាលពុំបានរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេ

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងសុខាភិបាល៖ យោងតាម ក្រសួងសុខាភិបាល រហូតដល់ម៉ោង ៩:០០ ព្រឹក ថ្ងៃទី ២២ កក្កដា ២០២០ ក្រសួងពុំបានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ទេនោះ។ ដូច្នេះចំនួនសរុបអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា មានចំនួន១៩៧នាក់ ក្នុងនោះបានជាសះស្បើយ១៤០នាក់ និង៥៧នាក់កំពុងព្យាបាល និងមិនទាន់មានអ្នកស្លាប់នៅឡើយ។

ក្រសួងសុខាបាល បានបញ្ជាក់ថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែង ជាប់ជានិច្ច។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងកម្ពុជា និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។

ត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។  ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។  ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ ប្រទេសកម្ពុជាបានរកឃើញ ករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។  ជាមួយគ្នានោះ គេបានធ្វើតេស្ដលើមនុស្សចំនួន៥ម៉ឺន៤ពាន់៤៧នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner