ឯកឧត្ដម សោម ស៊ុន នាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនសមាជិកបក្ស ដែលមានជីវភាពលំបាក ខ្វះខាត នៅឃុំបន្ទាយស្ទោង
កំពង់ធំ៖ ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ប្រធានក្រុមការងាររគណបក្ស ចុះជួយមូលដ្ឋានឃុំ បានដឹកនាំគណបក្សឃុំសាខា បក្សភូមិ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនសមាជិកបក្សដែលមានជីវភាពលំបាកខ្វះខាតចំនួន២០គ្រួសារ ចំណែកអំណោយ ក្នុងមួយគ្រួសារទទួលអង្ករ២៥គីឡូក្រាម មី១កេស និងទឹកត្រី.ទឹកស៊ីអ៊ីវ២យួរ មកពីភូមិចំនួន ២ គឺភូមិចំបក់បញ្ញា និងភូមិពោធិ៍ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។
ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះបងប្អូនសមាជិកបក្ស និងប្រជាពលរដ្ឋ តែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូន សូមបានប្រកបដោយសេចក្ដីសុខសេចក្ដីចម្រើនមានសុខ ភាពល្អ និងបន្តរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើន ។
ឯកឧត្តម សោម ស៊ុន សំណូមពរដល់បងប្អូនសមាជិកបក្ស និងប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ការពារអាយុជីវិតក្មេង និងមនុស្សចាស់ រួមទាំងសត្វពាហនៈ អាចនិងគ្រោះថ្នាក ឬបាត់បង់ទ្រព្យសម្បត្តិ ក្នុងរដូវទឹកជំនន់នេះ ពិសារទឹកស្អាត រួមគ្នាការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤ និងដូសទី៥ឲ្យបានគ្រប់គ្នា និងត្រូវខិតខំបង្កបង្កើនផលចិញ្ចឹមសត្វតាមលក្ខណៈភូមិសាស្ត្រនីមួយៗ។
លោក សូត្រ អ៊ុល ប្រធានគណបក្សឃុំ តំណាងឲ្យសាខាបក្សភូមិ និងបងប្អូនសមាជិកបក្សនិងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងារបក្ស មូលដ្ឋានឃុំបន្ទាយស្ទោងទាំងអស់ ដែលជានិច្ចជាកាលតែងតែផ្សាភ្ជាប់ពីសុខទុក្ខ ជាមួយបងប្អូនសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងសូមគោរពជូនពរថ្នាក់ដឹកនាំក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោងទាំងអស់ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងឡាយប្រការ កុំបីឃ្លៀង ឃ្លាតឡើយ ៕
ដោយ ប៊ុន រដ្ឋា