លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ប្តេជ្ញាយកឈ្នះ ៥/៥ អាសនៈ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៨ កើត ខែភត្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២២ ។

ថ្លែង ក្នុងឱកាស នោះ លោកជំទាវ កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន បាន ផ្តាំផ្ញើ ការសួរសុខទុក្ខ ពី សំណាក់ សម្តេច តេ ជោ ហ៊ុន សែន ប្រធាន គណបក្ស ប្រជាជន កម្ពុជា ជូន ដល់ សមាជិក គណបក្ស ប្រជាជន ទូទាំង ខេត្តស្វាយរៀង ទាំងអស់ ដោយក្តីនឹករលឹក ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានជំរុញដល់ក្រុមការងារគណបក្សឃុំ-សង្កាត់ ទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ ត្រួតពិនិត្យ សមាជិក សមាជិកា ដោយយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ជូលសមាជិកថ្មីដែលជាយុវជនឲ្យក្លាយជាកម្លាំង ក្នុងការចូលរួមរបស់គណបក្ស នៅគ្រប់ទីកន្លែង ក៏ដូចជាបង្កើនសន្ទុះនៃការគាំទ្ររបស់ កម្មករ និយោជិក មកលើគណបក្សឲ្យកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង ។ ចំណែកឯមន្ត្រីគណបក្សគ្រប់ថ្នាក់ត្រូវតែបន្តរក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន កាត់បន្ថយភាពអសកម្ម ខិតខំបម្រើសេវាល្អដល់ជូនប្រជាពលរដ្ឋ។

លោកជំទាវ កិត្តិ សង្គហ បណ្ឌិត ក៏បាន បន្តទៀតថា ជំហរ របស់ គណបក្ស ប្រជាជន កម្ពុជា សមាជិក ម្នាក់ ជា សំឡេង គណបក្ស មួយ សន្លឹក និង នៅតែ បន្ត គោលការណ៍ រក្សា ចាស់ កសាង ថ្មី ពិសេស កម្លាំង យុវជន ជា កម្លាំង សកម្ម ដែល ធានា បាន និរន្តរភាព ក្នុងការ គាំទ្រការបោះឆ្នោត ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សបានប្តេជ្ញាយកឱ្យបាន ៥/៥ អាសនៈតែម្តង៕ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner