ឡើងដាក់ខ្សែកាប (មេភ្លើង) បណ្ដាលឲ្យឆក់ ៣នាក់នៅក្រុងបានលុងបង្ករឱ្យមានការភ្ញាក់ផ្កេីលទាំងព្រឹក
រតនគិរី ៖ អ្នករៀបចំខ្សែកាបប្រព័ន្ធភ្លើងអគ្គិសនីប្តូរបង្គោលភ្លេីងនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ត្រង់ចំណុចជិតការ៉ាស់សាំងប្រេងយេីង បណ្តាលឲ្យឆក់មនុស្ស៣នាក់រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនតាមរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តយកទៅសង្គ្រោះជាបន្ទាន់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៧៩ ទល់មុខស្ថានីយប្រេងឥតនៈ (ប្រេងយើង) ស្ថិតនៅក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអ្នកតភ្ជាប់ប្រព័ន្ធខ្សែកាប រៀបចំប្តូរបង្កោលភ្លេីងហេីយបានលើកដែកប៉ះនិងមេកាបបណ្ដាលឲ្យជនរងគ្រោះ៣នាក់ កំពុងតែតខ្សែកាប៍នៅលើបង្គោលភ្លើងបណ្តាលឲ្យឆក់ សំណាងល្អបានខ្សែក្រវ៉ាត់ជាប់នៅចង្កេះ កុំអីធ្លាក់មកដីបាត់ទៅហើយ។

ប្រភពបានបន្តថា ក្រោយកើតហេតុគេបានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ បានដឹកជនរងគ្រោះទាំង៣នាក់ទៅសង្គ្រោះភ្លាមៗប៉ុន្តែយ៉ាងណានោះមិនទាន់ដឹងថា ជនរងគ្រោះទាំង៣នាក់នោះអាចរួចផុតពីគ្រោះថ្នាក់ដល់ជីវិតនៅឡេីយនោះទេ ដោយលោកគ្រូពេទ្យកំពុងយកចិត្តទុកដាក់និងជួយសង្រោះ ៕ ដោយ គតិ យុត្ត

