រកឃើញក្រុមទូកជើងខ្លាំងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេងលើកទី៩

ការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម សខេង លើកទី៩ឆ្នាំ២០២២ ដែលដំណើរប្រកួត នៅក្រុងកំពត ខេត្ត កំពត បានរកឃើញក្រុមខ្លាំងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីចំណាយពេលប្រកួតប្រជែងនៅថ្ងៃទី៣ពេញមួយថ្ងៃ។
ក្រុមជើងទូកជើងខ្លាំងដែលបានឡើងដល់វគ្គផ្តាច់ព័ត្រប្រជែងតំណាងជើងឯកនៃការប្រកួតបញ្ចប់ព្រឹត្តិការណ៍នៅថ្ងៃទី៤នេះ មាន ផ្នែកទូកបុរសចម្ងាយ៥០០ម៉ែត្រ សមាគមទូកខេត្ត កំពង់ឆ្នាំ សមាគមទូកកងទ័ពជើងទឹក សមាគមទូកខេត្តព្រៃវែង និង សមាគមទូកខេត្តកណ្តាល។ ផ្នែកបុរសចម្ងាយ៨០០ម៉ែត្រ សមាគមទូកកំពង់ស្ពឺ សមាគមទូកខេត្តបន្ទាយមានជ័យ សមាគមទូកបន្ទាយមានជ័យ និង សមាគទូកខេត្តបាត់ដំបង។ ផ្នែកនារីចម្ងាយ៥០០ម៉ែត្រ សមាគមទូកខេត្តកំពត សមាគមទូកខេត្តកណ្តាល និងសមាគមទូករាជធានីភ្នំពេញ។
លោក ស្រ៊ុន លាង អគ្គលេខាធិការរងទទួលបន្ទុកបច្ចេកទេស បានវាយតម្លៃថា ការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម សខេង លើកទី៩នេះ បានដំណើរការប្រកួតដោយរលូនមិនមានអ្វីកើតឡើងនោះទេ ពោលទាំងបណ្តឹងតវ៉ាផ្នែកបច្ចេកទេស និងកក្តាអាកាសធាតុ។ លោក បានគូសបញ្ជាក់ទៀតថា ការប្រកួតនៅឆ្នាំ២០២២នេះ ក្រុមទូកដែលមកចូលរួមទាំងអស់ សុទ្ធសឹងតែមានបច្ចេកទេសកើនឡើងខ្លាំង ខណៈដែលការប្រកួតប្រជែង គឺមានលក្ខណៈស្វិតស្វាញខ្លាំងជាងបណ្តាឆ្នាំមុនៗ ។កក្តាទាំងអស់នេះ ដោយសារក្រុមទាំងអស់បានជំរុញការហ្វឹកហាត់ខ្លាំងក្លា ព្រោះចង់បានលទ្ធផលឈ្នះជូនខេត្តរបស់ពួកគេ។

សម្រាប់ការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម សខេង លើកទី៩ ឆ្នាំ២០២២នេះ កីឡាករដែលមានទេពកោសល្យខ្ពស់ចំនួន៧រូបនិងត្រូវបានជ្រើសរើសពីណាក់គ្រូបរទេសជនជាតិជប៉ុន និង ជនជាតិមីយ៉ាន់ម៉ា ជាកីឡាករជម្រើសជាតិ ហ្វឹកហាត់បំប៉នជាមួយសហព័ន្ធត្រៀមចូលរួមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា ការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម សខេង លើកទី៩ ឆ្នាំ២០២២នេះ មាន៣ វិញ្ញាសា ទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ចម្ងាច៨០០ម៉ែត្របុរស ទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ចម្ងាច៥០០ម៉ែត្របុរស និងទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ចម្ងាច៥០០ម៉ែត្រនារី៕អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner