ប្រធានាធិបតីប្រេស៊ីលកំពុងទន្ទឹងរង់ចាំលទ្ធផល បន្ទាប់ពីការធ្វើតេស្តរក COVID-19 សារជាថ្មីទៀត
អត្ថបទដោយ៖
Kien Sereyvuth
ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ នៅថ្ងៃអង្គារ នេះបានសង្ឃឹមថា រូបលោកនឹងបានជាសះស្បើយឡើងវិញ បន្ទាប់ពីទទួលបានការធ្វើតេស្តរក COVID-19 ជាថ្មីរួចហើយ ដែលនឹងចេញលទ្ធផលនៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។
ប្រធានាធិបតីប្រេស៊ីលរូបនេះបានសង្កត់ធ្ងន់ថា ឥឡូវនេះ លោកបានធ្វើតេស្តរួចហើយ… នៅថ្ងៃស្អែក (ថ្ងៃពុធ) លទ្ធផលនឹងចេញមក លោកថា ប្រសិនបើព្រះជាម្ចាស់ចង់ប្រទានលទ្ធផលអវិជ្ជមាន នោះអ្វីៗនឹងវិលទៅរកភាពប្រក្រតីវិញ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដានេះ នៅទូទាំងប្រទេសប្រេស៊ីលមានចំនួនអ្នកឆ្លងកើនឡើងដល់២លាន១៦ម៉ឺន៦ពាន់៥៣២ករណី ក្នុងនោះមានអ្នកជំងឺសរុប៨ម៉ឺន១ពាន់៥៩៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៤៦ម៉ឺន៥ពាន់៩៧០នាក់ ៕




