ប្រតិភូរាជធានីភ្នំពេញ បានជួបសំដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ

ហាណូយ៖ នៅរសៀលថ្ងៃទី៥ កញ្ញា គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសំដែងការគួរសមជាមួយឯកឧត្តម ជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយសាធារណៈរដ្ឋសង្គមនិយមវៀត ណាមក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់ ឯកឧត្តម ឃួង ស្រេង និងប្រតិភូរាជធានីភ្នំពេញនៅរដ្ឋធានីហាណូយ ។

ឯកឧត្តម ជិន ស៊ីថាញ់ បានស្វាគមន៏យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់ប្រតិភូទីក្រុងភ្នំពេញដែលដំណើរទស្សនៈកិច្ចនេះចំពេលខួបគម្រប់៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា ។ ឯកឧត្តម អភិបាលទីក្រុងហាណូយ ក៏បានជំរាប់ជូនឯ.ឧឃួង ស្រេង និងប្រតិភូពីការបើកដំណើរការទីក្រុងហាណូយ ឡើងវិញនៅដំណាក់កាល៩ខែចុងក្រោយ ក្រោយពីបិទខ្ទប់ទាំងស្រុងនាពេលការរីករាលដាលជំងឺកូវីដ.១៩នាពេលកន្លងទៅដែលបានធ្វើឧិ្យទីក្រុងមានសកម្មភាពជាប្រក្រតីឡើងវិញ និងរីកចំរើនលើផ្នែកសេដ្ឋកិច្ចសង្គម ។ ឯកឧត្តម ជិន ស៊ី ថាញ់ បានលើកឡើងពីការដាក់ចេញនូវផែនការអភិវឌ្ឍន៏ទីក្រុងហាណូយពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៤៥ ឱ្យក្លាយជាទីក្រុងវៃឆ្លាត(Smart city)ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមដូចនៅរាជធានីភ្នំពេញដែរនៅពេលទីក្រុងរីកចំរើនតែងជួបបញ្ហាប្រឈម មានដូចជា៖កកស្ទះចរាចរណ៏,បញ្ហាកាកសំណល់,ទឹកកខ្វក់,និងទឹកលិចដោយ សារជំនន់ទឹកភ្លៀងផងដែរ ។ ជាមួយគ្នានេះ រដ្ឋធានីហាណូយនឹងបន្តពង្រឹង និង
ពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ,ប្រជាជន និងប្រជាជននៃទីក្រុងទាំង២ ហាណូយ ភ្នំពេញឲ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តម ឃួង ស្រេង បានសំដែងក្តីរីករាយដែលថ្នាក់ដឹកនាំទីក្រុងហាណូយ បានទទួលស្វាគមន៏យ៉ាងកក់ក្តៅរាក់ទាក់ចំពោះប្រតិភូរាជធានីភ្នំពេញនាពេលនេះ។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ និងអភិបាលទីក្រុងហាណូយបានឯកភាពគ្នា ទៅលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជាវិស័យ អប់រំ ទេសចរណ៍ វប្បធម៌ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម និងឯកភាពលើការបន្តផ្លាស់ប្តូរគណៈប្រតិភូរវាងទីក្រុងទាំង២ឲ្យបានញឹកញ៉ាប់តាមដែលអាចធ្វើ បាន។

ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណដល់ប្រជាជន និងថ្នាក់ដឹកនាំទីក្រុងហាណូយដែលបានជួយដល់រាជធានីភ្នំពេញទាំងទឹកចិត្ត,ថវិកា និងសម្ភារះជាបន្តបន្ទាប់ក្នុងបុព្វហេតុអភិវឌ្ឍន៏រាជធានីភ្នំពេញក្នុងនាមទីក្រុងសម្ពន្ធ័ភាពក្រោម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ឯកឧត្តម បានជំរុញឲ្យមានការផ្សព្វផ្សាយពីច្បាប់វិនិយោគនៃប្រទេសទាំង២ ទៅដល់អ្នកវិនិយោគនៃទីក្រុងទាំង២ឲ្យបានយល់កាន់តែច្បាស់ងាយស្រួលក្នុងការដាក់ទុនវិនិយោគ និងពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានាសំរាប់ទីក្រុងទាំង២ផងដែរ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញប្រតិភូទីក្រុងហាណូយមកបំពេញទស្សនៈកិច្ចនៅរាជធានីភ្នំពេញដើម្បីផ្លាស់ប្តូរបទពិសោធន៏ ក្នុងការអភិវឌ្ឍន៏ទីក្រុង និងស្របពេលនៃខួបលើកទី១៨ឆ្នាំនៃការចងសម្ពន្ធ័មេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយផងដែរ។

គួរបញ្ជាក់ដែរថា ដំណើរ ទស្សនៈកិច្ចរបស់គណៈប្រតិភូរាជធានីភ្នំពេញ បានទទួលនិងអមដំណើរដោយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមផងដែរ៕ ដោយ ថេត វិចិត្រ + ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner