ប្រជាពលរដ្ឋជួបការលំបាកចំនួន ៨០គ្រួសារ បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ លោក ថេង សុថុល ប្រធានក្រុមការងារអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ព្រមទាំងសប្បុរសជនជាច្រើន បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជូនដល់ប្រជាពលរដ្ឋចាស់ជរា ជនពិការ ប្រជាពលរដ្ឋជួបការលំបាកសរុបចំនួន ៨០គ្រួសារ មកពី៨សង្កាត់ ពិធីនេះធ្វេីឡេីងនៅបរិវេណវិទ្យាល័យបាក់ទូក នាព្រឹកថ្ងៃទី ៧ ខែ កញា ឆ្នាំ ២០២២ ។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។
ជាមួយគ្នានេះ លោកក៏សូមឱ្យគ្រួសារទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសូមកុំធ្វេសប្រហែសពីជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ ការពារខ្លួនជានិច្ច គឺ ៣ការពារ និង ៣ កុំ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន អង្ករ ២៥គីឡូក្រាម .មី១កេស . ទឹកសុីអុីវ១យួរ . ទឹកសុទ្ធ១កេស. ថវិកា២មុឺនរៀល ៕ដោយ ៖ ភារ៉ា និងប៊ុនធី


