រដ្ឋលេខាធិការ ក្រសួងវប្បធម៌ បញ្ជាក់ថា ភ្លេងពិណពាទ្យជារបស់ខ្មែរ សូមកុំច្រឡំថា ជាភ្លេងសៀមតទៅទៀត

ភ្នំពេញ ៖ ពិធីបិទមហោស្រពវង់តន្ត្រីពិណពាទ្យ រាជធានីភ្នំពេញ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។

ឯកឧត្តម ស្រី សួន បានថ្លែងថា «ការរៀបចំមហោស្រព វង់តន្រ្តីពិណពាទ្យនាពេលនេះ មិនត្រឹមតែស្វែរកអ្នកមានសមត្ថភាពនោះទេ ហើយក៏ដើម្បីផ្តល់ឱកាសឲ្យយុវជន ចេះស្រលាញ់ ការពារ ចេះផ្សាយបន្តដល់សាធារណជន និងពិភពលោកឲ្យគេស្គាល់ច្បាស់ថា ភ្លេងពិណពាទ្យជារបស់ខ្មែរ មិនមែនរបស់ប្រទេសណាមួយទេ កុំឲ្យមានមតិមួយចំនួននៅយល់ច្រឡំថា ជាភ្លេងសៀម តទៅទៀត ពោលគឺជារបស់ខ្មែរសុទ្ធសាធ»។
ជាលទ្ធផល ក្នុងមហោស្រពនាថ្ងៃនេះ មានដូចខាងក្រោម៖

  • ក្រុមតន្ត្រីពិណពាទ្យ យុវជនស្រលាញ់វប្បធម៌ខ្មែរ ទទួលបានជ័យលាភីលេខ១
  • ក្រុមតន្ត្រីពិណពាទ្យ បុរាណខ្មែរ ទទួលបានជ័យលាភីលេខ២
  • ក្រុមតន្ត្រីពិណទ្យ វត្តក្រាំងធ្នង់ ទទួលបានជ័យលាភីលេខ៣។
    ជាមួយគ្នានេះដែរ ឯកឧត្តម ស្រី សួន បានកោតសរសើ ដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ដែលមានគំនិតផ្តួចផ្តើមក្នុងការរៀបចំប្រឡងប្រជែងតន្រ្តីពិណពាទ្យលើកដំបូងគេ និងអរគុណគណៈកម្មការផ្តល់ពិន្ទុ មន្រ្តីរាជការ ជាពិសេស ដល់ក្រុមបេក្ខជនជាយុវជនទាំងអស់ដែលបានចូលរួមប្រកួតប្រជែងទោះបីទទួលបានជ័យលាភីក្តី មិនបានជ័យលាភីក្តី។

ឯកឧត្តម ក៏បានជំរុញឲ្យខិតខំបន្ថែមទៀត ដើម្បីរួមគ្នាអភិរក្ស និងអភិវឌ្ឍ វង់តន្រ្តីពិណពាទ្យរបស់យើងឲ្យបានគង់វង្សតទៅ ព្រោះជាកេរតំណែលរបស់ដូនតា ដែលមានតាំងពីសម័យហ្វូណនមកម្លេះ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner