គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ កើតមាននៅប្រទេសឥណ្ឌូនេស៊ី

ហ្សាការតា៖ ទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ប្រទេស ឥណ្ឌូនេស៊ី (BMKG) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារតំបន់ Papua ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃសៅរ៍ ទី១០ កញ្ញា។ ប៉ុន្តែប្រភពថា គ្មានសក្ដានុពលអាចបង្កជារលកយក្សស៊ូណាមិនោះទេ ។

BMKG បានរាយការណ៍ថា ការរញ្ជួយដីនេះបានវាយប្រហារចម្ងាយប្រហែល ២៦២ គីឡូម៉ែត្រពីខាងកើតទៅភាគឦសាននៃទីក្រុង Biak ក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងជម្រៅ ១៦ គីឡូម៉ែត្រ (១០ ម៉ាយ) ។ មិន ទាន់ មាន របាយការណ៍ ភ្លាមៗ អំពី ការ ខូច ខាត ឬ អ្នក រង របួស នោះ ទេ។

កាលពីព្រឹកថ្ងៃសៅរ៍នេះដែរ គ្រោះរញ្ជួយដីកម្រិត ៦.១ រិចទ័រ ៥.៩ និង ៥.៥រ៉ិចទ័រ បានវាយប្រហារនៅជិតទីតាំងដូចគ្នា។

ប្រទេសឥណ្ឌូណេស៊ីត្រូវគេដឹងថា ស្ថិតក្នុងភូមិសាស្ត្រ ងាយកើតមានរញ្ជួយជាញឹកញាប់ ដែលគេហៅថា «Pacific Ring of Fire» ដែលជាតំបន់រាងជាធ្នូ មានការរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាច្រើនត្រូវបានគេកត់ត្រា៕ ប្រភពី CNA , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner