ប្រធានកិត្តិយស អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានចូលរួមជាមួយរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការព្យាបាល និងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដែលធ្វើឱ្យកម្ពុជា ទទួលបានជោគជ័យ

ភ្នំពេញ៖ ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានចូលរួមជាមួយរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការព្យាបាល និងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដែលធ្វើឱ្យកម្ពុជា ទទួលបានភាពជោគជ័យ ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បែបនេះ ទៅកាន់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណ ដែលប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រនាព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ ដោយមានការចូលរួមពីសមាជិក សមាជិកា គ្រូពេទ្យស័្មគ្រចិត្តដែលអញ្ជើញមកពីបណ្តារាជធានី-ខេត្តទាំង២៥ សរុបប្រមាណ ២៣០០ នាក់។

ប្រធាន ស.ស.យ.ក រូបនេះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមឈរជួរមុខ ជាមួយរាជរដ្ឋាភិបាល ជាយន្តការមួយ ដើម្បីប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺកូវីដ១៩ ការព្យាបាល និងការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជារបស់យើង ទទួលបានភាពជោគជ័យ ហើយភាពជោគជ័យនេះ មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានចូលរួមចំណែក ថែរក្សាសុខុមាលភាព ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ជោគជ័យ និងការទទួលបានស្នាដៃល្អៗរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចូលរួមជាមួយរាជរដ្ឋាភិបាលបានឆ្លុះបញ្ចាំង ឲ្យឃើញកាន់តែច្បាស់ពីការយកចិត្ត ទុកដាក់ និងថែរក្សាសុខភាពប្រជាពលរដ្ឋ ហើយការសម្រេចបានជោគជ័យលើជំងឹកូវីដ១៩ នេះហើយ បានឈានទៅដល់ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញនៅទូទាំងប្រទេស ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner