លោក ដូណាល់ ត្រាំ ព្រមានថា COVID-19 នឹងកាន់តែអាក្រក់ខ្លាំងឡើង ខណៈសហរដ្ឋអាម៉េរិកមានអ្នកស្លាប់១ពាន់នាក់លើកដំបូងក្នុងមួយថ្ងៃ
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមាននៅថ្ងៃអង្គារនេះថា វិបត្តិវីរុសកូរ៉ូណានឹងកាន់តែអាក្រក់ខ្លាំងឡើងនៅក្នុងសហរដ្ឋអាម៉េរិក មុនពេលដែលសភាពការណ៍បានប្រសើរឡើងវិញ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។
ស្របពេលជាមួយគ្នានោះដែរ ក្រៅពីប្រកាសគាំទ្រការពាក់ម៉ាស់មុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 ប្រធានាធិបតីអាម៉េរិករូបនេះ ក៏បានណែនាំកុំឲ្យ មនុស្សវ័យក្មេងៗទៅរង្គសាល ដែលមានមនុស្សច្រើនៗ ដែលងាយនឹងឆ្លងវីរុសដ៏កាចសាហាវមួយនេះ ។
សូមបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាម៉េរិកបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារជម្ងឺ COVID-19 រហូតដល់១ពាន់នាក់ ដែលនេះជាតួលេខខ្ពស់បំផុត បើប្រៀបធៀបទៅនឹងការស្លាប់ប្រចាំថ្ងៃចាប់តាំងពីដើមខែមិថុនាកន្លងទៅនេះ ៕




