បើកការដ្ឋានជួសជុលផ្លូវចាក់បេតុង ក្នុងសង្កាត់កោះអន្លង់ចិន
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
កណ្ដាល៖ លោក នុតពុធ ដារ៉ា អភិបាលរង ខេត្តកណ្ដាល បានអញ្ជើញជាអធីបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។

គួរបញ្ជាក់ថា ផ្លូវបេតុងអាមេប្រវែង មួយគីឡូម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅសង្កាត់កោះអន្លង់ចិននេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់សង្កាត់៕ ដោយ៖ រ៉ាវុធ



